អន្តរជាតិ

មកស្គាល់រថយន្តកម្របំផុតក្នុងពិភពលោក ៥ គ្រឿងរបស់ស្ដេចស៊ុលតង់ ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត

យោងតាមរបាយការណ៍បញ្ចាក់ថា ស្តេចស៊ុលតង់ទី ២៩ នៃប្រទេសព្រុយណេ Hassanal Bolkiah មានរថយន្តជាង ៧ពាន់គ្រឿងពីក្រុមហ៊ុនផលិតដែលមានតម្លៃថ្លៃបំផុត។ ទោះជាយ៉ាងនេះក្តី ចំនួនពិតប្រាកដមិនត្រូវបានគេដឹងច្បាស់នោះទេ ដោយសារស្តេចស៊ុលតង់ ចូលចិត្តលាក់កំបាំងពីមហាជនជាខ្លាំង។


ដោយឡែកខាងក្រោមនេះ គឺជារថយន្តដ៏កម្រ និងថ្លៃបំផុតទាំង ៥ របស់ទ្រង់ ដែលត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្សត្រប្រទេសព្រុយណេ។

១ រថយន្ត Bentley Dominator

ទីមួយក្នុងបញ្ជីគឺ Bentley Dominator ដែលផលិតក្នុង ឆ្នាំ ១៩៩០។ អ្វី ដែល ធ្វើ ឲ្យ រថយន្ត នេះ កម្រ មាន គឺ Bentley មិន ដែល ផលិត រថយន្ត SUV ក្នុង ឆ្នាំ នោះ ទេ។ យោងតាមក្រុមហ៊ុន Motor Biscuit គ្មាន ក្រុមហ៊ុន ផលិត រថយន្ត ណា ហ៊ាន ចំណាយប្រាក់រាប់លានក្នុងការស្រាវជ្រាវ និង អភិវឌ្ឍន៍ សម្រាប់ រថយន្តដែលនឹងមិនលក់ត្រឡប់មកវិញនោះទេ។ប៉ុន្តែយោងទៅតាម Bentley Spotting ស្ដេច ស៊ុលតង់ ហ៊ាន ចាយលុយ ផលិត សរុបចំនួន ៦ គ្រឿង ខណៈ មួយ គ្រឿង មាន តម្លៃ ប្រហែល ៤.៦លានដុល្លារអាមេរិក។ ការទិញតម្លៃរាប់លានដុល្លាររបស់ ស្ដេចស៊ុលតង់ ពិតជា បាន ជួយ សង្គ្រោះ Bentley ពីការក្ស័យធន នៅ ពេល នោះ រថយន្តប្រភេទ SUV ទាំងនេះ បាន ក្លាយ ជា ពាក្យ មាន ន័យ ដូច នឹង រាជវង្ស របស់ ព្រុយណេ ហើយនៅតែត្រូវបានរចនាឡើង ជា ពិសេស សម្រាប់ សែ រាជវង្ស រហូត មក ដល់ សព្វថ្ងៃ នេះ។

២ រថយន្ត Ferrari Testarossa F90 Speciale

នៅឆ្នាំ ១៩៨៨ គំរូ F90 ចំនួន៦ត្រូវបានផលិត និងលក់ទៅឲ្យ ស្តេច ស៊ុលតង់ ព្រមទាំងក្រុមគ្រួសាររបស់ទ្រង់ ។ យោង តាម បទសម្ភាសន៍ ជាមួយ Speedholics លោក Enrico Fumia ដែលជា នាយករង នៃ Pininfarina នៅពេលនោះត្រូវបាន ទាក់ទង ដោយព្រះអង្គម្ចាស់ Jefri ដែលជា ប្អូនប្រុស របស់ ស្តេច ស៊ុលតង់។ ទ្រង់ បាន បញ្ចា ឲ្យ ផលិត តាម ចិត្ត និង បាន ផ្ដល់ ប្រាក់ មួយ ចំនួន ដែល មិន អាច បដិសេធ បាន ។ គម្រោងនេះត្រូវបានគេសន្មត់ថា ធ្វើឡើងដោយ សម្ងាត់ ហើយ លោក Fumia មាន ការ ស្ទាក់ស្ទើរ ក្នុងការ ផលិត ដោយគ្មានចំណេះដឹង របស់ Ferrari ប៉ុន្តែនៅ ទីបំផុត លោក យល់ ព្រម ធ្វើគម្រោង អាថ៌កំបាំង នេះដោយ ស្ងាត់ស្ងៀម និង សាកល្បង ក្នុង ពេល យប់ បន្ទាប់ មក បាន បញ្ជូន ចេញ ទៅ ប្រទេស ព្រុយណេ ក្នុង យានដ្ឋាន របស់ ស្ដេច ស៊ុលតង់។ ក្រោយមក ទើប លេច ព័ត៌មាន លម្អិត របស់វា ចេញមក តែនៅក្នុងឆ្នាំ ២០០៥ ដែលជិត១៨ឆ្នាំ បន្ទាប់ ពី រថយន្ត ត្រូវ បាន ផលិត។

៣ រថយន្ត BMW Nazca M12

រថយន្ត បដិវត្តន៍ មួយ ដែល ផលិត ដោយ ក្រុមហ៊ុន BMW គឺជា រថយន្ត ទំនើប ដែល មាន គំរូ ដើម ក្រោម កម្មសិទ្ធិ របស់ ស្លាក សញ្ញា។ ប៉ុន្តែ ស្ដេច ស៊ុលតង់មានផែន ការ ធំ ចង់បាន រថយន្ត មកជា កម្មសិទ្ធិ។ យោង តាម Slashgear ទ្រង់ ទៅជួប Italdesign ដែលជា ស្ទូឌីយោ ដ៏ ល្បីល្បាញ ទទួលខុសត្រូវ លើ ការ រចនា រថយន្ត ដើម្បីប ង្កើតកំណែ សម្រាប់ ទ្រង់។យ៉ាងណាមិញ គេ មិន ច្បាស់ ថា មាន ប៉ុន្មាន ម៉ូដែល ឬ លេខ នៃ Nazca M12 ដែល ស្ដេច ស៊ុលតង់ មានរថយន្ត នេះ ឡើយ ។

៤ រថយន្ត McLaren F1 LM

McLaren F1 LM មិនត្រឹមតែជារថយន្តទំនើបប៉ុណ្ណោះទេ វាមានប្រវត្តិខ្លះៗផងដែរ។ F1 LM មានតែ៥កំណែ ប៉ុណ្ណោះ ហើយវា ត្រូវបានបង្កើតឡើង ដើម្បីគោរពដល់រថយន្តប្រណាំង F1 ចំនួន ៥ ដែលបាន បញ្ចប់ ការប្រណាំង ក្នុង ឆ្នាំ ១៩៩៥ រយៈពេល ២៤ម៉ោង នៃ Le Mans ប្រទេសបារាំង។ ប៉ុន្តែស្ដេច ស៊ុលតង់ បាន ទិញ៣គ្រឿង ក្នុង ចំណោម ៥ ខណៈវានៅ សល់ តែ ២គ្រឿង សម្រាប់ អ្នក ទិញ ផ្សេង ទៀត។ Slash Gear បាននិយាយថា យោងតាម McLaren រថយន្តទំនើបទាំងនេះ ត្រូវបានរចនាឡើងឲ្យ ជិតទៅនឹងរថយន្ត ប្រណាំង GTR តាមដែលអាចធ្វើបាន ជាមួយនឹងការកែប្រែ អប្បបរមា ដើម្បីធ្វើឲ្យ វា ស្របច្បាប់ សម្រាប់ ការបើកបរនៅលើផ្លូវ។ យានជំនិះ ដ៏ កម្រ បំផុត មួយ នៅក្នុង ពិភពលោក នេះ ត្រូវ បាន ចាត់ ទុក ថា មាន តម្លៃ បំផុត មួយ ផង ដែរ។ McLarens មួយក្នុងចំណោម McLarens ដែលអាចរកបានទាំងនេះ ត្រូវ បាន លក់ នៅ Monterey Car Week ឆ្នាំ២០១៩ នៃរដ្ឋ California ក្នុងតម្លៃ១៩ លានដុល្លារអាមេរិក ដែល មាន ន័យ ថា ការប្រមូល F1 LM របស់ស្តេចស៊ុលតង់ ប្រហែល៦០ លានដុល្លារ។

៥ Ferrari F40


Ferrari F40 ត្រូវ បាន គេ ចាត់ ទុក ថា ជា Ferraris ដ៏ ល្អ បំផុត មួយ ដែល មិន ធ្លាប់ មាន ប៉ុន្តែ Ferrari F40 LM គឺ ស្ថិត នៅ ក្នុង កម្រិត ថ្មី ទាំង ស្រុង វា ត្រូវ បាន គេ គិត ថា ជា រថយន្ត ដ៏ អស្ចារ្យ ក្នុង ចំណោម អ្នក ចូល ចិត្ត រថយន្ត។ យោងតាមក្រុមហ៊ុន Monochrome Watches បញ្ចាក់ ថា ផលិត តែ ១៩ ម៉ូដែល តែ ប៉ុណ្ណោះ។ ជាថ្មីម្តងទៀត ស៊ុលតង់ត្រូវបានគេនិយាយថា ជាម្ចាស់ F40s និង F40 LMs មួយចំនួន ហើយថែមទាំងបានរចនាវា យ៉ាងពិសេស ។ ក្នុងចំណោម F40s ដែល ទ្រង់ បានបញ្ជាទិញ ២គ្រឿង ត្រូវបានគេនិយាយថា ត្រូវបានដឹកជញ្ជូនទៅកន្លែងផ្សេងក្រៅពី ព្រុយណេ ខណៈដែលគ្រួសាររាជវង្សចង់រក្សារថយន្តទំនើបរបស់ពួកគេ នៅជុំវិញពិភពលោក ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលធ្វើដំណើរ តាមរថយន្តណាមួយ។ ទន្ទឹមគ្នា នេះ គេ មិន ដឹងថាតើ រាជា អង្គនេះ មាន F40s សរុប ប៉ុន្មាន នោះ ទេ ប៉ុន្តែតាមការ ប៉ាន់ប្រមាណ ទ្រង់ អាច មាន ចន្លោះ ពី ៧ ទៅ១០គ្រឿង មានតម្លៃ៥លានដុល្លារឯណោះ៕ ប្រភព កម្ពុជាថ្មី