សង្គម

ដំណឹងរីករាយ! បងប្រុសម្នាក់ទៀតហើយ ប្រកាសមិនយកប្រាក់ឈ្នួលជួលបន្ទប់ ចំនួន ២៧០បន្ទប់

(ពោធិ៍សាត់)៖ បុរសម្នាក់ទៀតហើយ រស់នៅខេត្តពោធិ៍សាត់ អះអាងថា នឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ដល់ទៅ ២៧០បន្ទប់ កំពុងទទួលបានការសាទរពីមហាជននៅលើបណ្តាញសង្គមហ្វេសស ប៊ុកនារសៀលថ្ងៃសុក្រទី២៦ ខែមីនា ឆ្នាំ២០២១។

បើយោងតាមគណនីហ្វេស ប៊ុកឈ្មោះLim Cheaបានបង្ហោះថា៖ « ខ្ញុំបាទលឹម ជានាយកក្រុមហ៊ុន តៃអ៊ីហ្ស៊ីអ៊ិនធើណាស្សិនណល ខូ.,អិលធីឌី មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៥ ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សូមចូលរួមរំលែកការលំបាករបស់ប្រមុខរាជរដ្ធាភិបាលដែលមានការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃប្រទេសកម្ពុជា ដែលខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវិត១៩ នៅក្នុងប្រពឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ កន្លងមកនេះនិងសហការចូលរួមជាមួយអាជ្ញាធមូលដ្ធានក្រោមការដឹកនាំរបស់

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការកាត់បន្ថយការលំបាកនិងបង្កើនជីវភាពរបស់ប្រជាពលរដ្ធនៅក្នុងសហគមន៍ ដោយក្តីគោរពស្រលាញ់និងរាប់អានខ្ញុំបាទសូមចូលរួមមិនយកប្រាក់ឈ្នួលជួលបន្ទប់ ចំនួន ២៧០បន្ទប់ ចាប់ពីពេលនេៈរហូតដល់បព្ចាប់ព្រឹត្តិការណ៍សហគមន៏ថ្ងៃទី២០កុម្ភៈ។ អរគុណ សន្តិភាព!»