លោកវេជ្ជបណ្ឌិត Manu Lee Chawengwong អ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើមនៅមន្ទីរពេទ្យ Vichaiyut ប្រទេសថៃ បាននិយាយថា ក្រៅពីវ៉ាក់សាំងកូវីដ ពិភពលោកកំពុងមានក្តីសង្ឃឹមចំពោះថ្នាំលេ បថ្មីមួយប្រភេទដែលមានឈ្មោះថា Molnupiravir នៅសហរដ្ឋអាមេរិក ដែលជាថ្នាំត្រូវបានបង្កើតឡើងដើម្បីព្យា បា លជំងឺផ្តាសាយ។
បច្ចុប្បន្នថ្នាំនេះ កំពុងស្ថិតក្នុងការសាកល្បងព្យា បា លលើមនុស្សដំណាក់កាលទី២។ វាត្រូវបានគេរំពឹងថា នឹងចូលក្នុងការធ្វើតេស្តដំណាក់កាលទី៣នៅត្រីមាសទី៤នៃឆ្នាំនេះ។
ការធ្វើតេស្តបង្ហាញថា ថ្នាំថ្មីនេះមានប្រសិទ្ធិភាពក្នុងការកា ត់បន្ថយការរី ករា លដា លនៃវីរុសកូវីដ១៩, កា ត់បន្ថយចំនួនវីរុសនៅក្នុងខ្លួនមនុស្សបានយ៉ាងឆាប់រហ័ស, កាត់បន្ថយភាពធ្ង ន់ ធ្ងរនៃជំងឺ, ជួយទ ប់ស្កា ត់ការរី ករា លដា លនៃវីរុសកូរ៉ូណានិងមានផលប៉ះពាល់ទាប។
លើសពីនេះទៅទៀត ថ្នាំនេះអាចត្រូវបានប្រើដើម្បីព្យា បា លការឆ្លងមេរោគកូវីដ១៩ ទាំងប្រភេទធម្មតានិងបំ ប្លែ ងខ្លួនផងដែរ។
ដោយឡែក នៅក្នុងការពិសោធន៍លើសត្វ, នៅពេលថ្នាំនេះត្រូវបានគេយកទៅឲ្យសត្វដែលឆ្លងវីរុសកូវីដ១៩ វាអាចការពារសត្វដទៃទៀតដែលនៅជិតនោះពីការឆ្លងបាន។
ប្រសិនបើការសាកល្បងទាំងនេះ ទទួលបានជោគជ័យមែននោះ ពិភពលោកពិតជាមានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះលើជំងឺកូវីដ១៩ និងវីរុសបំ ប្លែ ងខ្លួនប្រភេទថ្មី៕
ប្រភព៖ កម្ពុជាថ្មី