សង្គម

អាណិតតែកូនតូចៗទេ! ថ្ងៃនេះមាន ទារិកា-កុមារតូចៗ ៦នាក់ទៀតហើយ វិជ្ជមានកូវីដ

នៅថ្ងៃទៅ ២៦ ខែមីនា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល មានករណីអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៩៦នាក់សុទ្ធតែឆ្លងនៅក្នុងសហគមន៍ និង អ្នកជាសះស្បើយ ១៨នាក់បន្ថែម ។ ដោយឡែកនៅថ្ងៃទី ២៦ មីនា នេះតាមសេចក្ដីប្រកាស មាន កុមារ ៦ នាក់ ស្ថិតនៅក្នុងបញ្ជីអ្នកមានវិជ្ជមានកូវីដរបស់ក្រសួងនៅថ្ងៃនេះដែរ ។

កុមារទាំង ៦ នាក់ ៖

១. កុមារី ជនជាតិខ្មែរ អាយុ ៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

២. កុមារា ជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅរាជធានីភ្នំពេញ

៣. កុមារី ជនជាតិខ្មែរ អាយុ ៩ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៤. កុមារា ជនជាតិខ្មែរ អាយុ ៧ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល

៥. កុមារី ជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល

៦. ទារិកា ជនជាតិខ្មែរ អាយុ ៨ខែ មានអាសយដ្ឋាន ស្នាក់នៅ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ៖