សង្គម

ថ្ងៃនេះក្រសួងរកឃើញករណីឆ្លងថ្មីដល់ទៅ ៩៦នាក់នៅក្នុងតំបន់ទាំង ៦នេះ

នៅថ្ងៃទី២៦ មីនា ២០២១ មុននេះបន្តិច ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្របានប្រកាសឱ្យដឹងថាករណីឆ្លងថ្មីនៅថ្ងៃនេះ មានចំនួន៩៦នាក់ ដែលក្នុងនោះ៩៦នាក់ជាអ្នកឆ្លងក្នុងសហគមន៍ទាំងអស់។

គួររម្លឹកផងដែរថា សរុបចំនួនអ្នកឆ្លងទាំងអស់បានកើនឡើងដល់១៩៦៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន១០៧៤នាក់ ស្លា​ប់កើនឡើងដល់៨នាក់ និង អ្នកកំពុងសម្រាកព្យាបាលចំនួ៨៨៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្ងៃនេះ គឺមកពីតំបន់ផ្សេងៗគ្នាចំនួន៦ខេត្តក្រុងដូចជា ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុ ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ៕

ដូចដែលបងប្អូនបានដឹងថា កម្ពុជាកំពុងតែរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ដែលមានវីរុសបំប្លែងខ្លួនថ្មីកំពុងចរាចរផងដែរ ហើយមិនទាន់មានថ្ងៃណាមួយដែលកម្ពុជាមិនមានករណីឆ្លងនោះទេ ចាប់តាំងពីមានព្រឹត្តិការណ៍២០កុម្ភៈកន្លងមក ករណីឆ្លងកើនឡើងខ្ពស់ ឯចំនួនអ្នកស្លាប់កើតមានសឹងតែរាល់ថ្ងៃ សរុបត្រឹមមិនដល់១ខែផងមានអ្នកស្លាប់៨នាក់។

ដូចនេះសូមបងប្អូនបន្តការពារកុំទាន់ប្រហែស កាលៈទេសៈនេះគឺមានតែសូមឱ្យប្រជាជនទាំងអស់ចូលរួមសហការជាមួយក្រសួងនិងអាជ្ញាធរពាក់ព័ន្ធដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងនៃវីរុសកូវីដ១៩នេះដោយអនុវត្តតាមគោលការណ៍ ៣កុំ៣ការពារ ហើយបើគ្មានការចាំបាច់កុំចេញពីផ្ទះដើម្បីឱ្យស្ថានការឆាប់ត្រលប់មកប្រក្រតីវិញ៕