សង្គម

បើមិនចាំបាច់កុំចេញទៅក្រៅ! ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៩៦នាក់

នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៩៦ នាក់ថ្មី ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

គួរឱ្យដឹងដែរថា គិតត្រឹមរសៀល ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖

– អ្នកឆ្លងសរុប= ១៩៦៨ នាក់

– អ្នកជាសះស្បើយ= ១០៧៤ នាក់

– អ្នកកំពុងព្យាបាល= ៨៨៤ នាក់

– អ្នកស្លាប់= ០៨ នាក់

សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖