សង្គម

ម្ចាស់បន្ទប់ជួល៦៩បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ប្រកាសមិនយកថ្លៃឈ្នួល ៣ខែ, សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស ហើយសង្ឃឹមថានឹងមានបងប្អូនមានបន្ទប់ជួលបន្តចូលរួមទៀត

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ម្ចាស់បន្ទប់ជួលលោក ឈឿន ប៊ុនឆន ដែលបានប្រកាសតាមរយៈ Facebook មិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនីរយៈពេល ៣ខែ (មីនា មេសា ឧសភា) ដើម្បីចូលរួមជួយសម្រាលការលំបាក របស់កម្មករ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩ វាយលុកប្រទេសកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាមួយនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសង្ឃឹមថា នឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុងគ្រាលំបាកនេះ តាមរយៈការមិនយកថ្លៃឈ្នួលមួយរយៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សារថ្លែងអំណរគុណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានរៀបរាប់តាមរយៈ Comment នៅលើ Facebook របស់លោក ឈឿន ប៊ុនឆន យ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
«សូមអរគុណចំពោះទឹកចិត្តដ៏សប្បុរស ដែលនឹងរួមចំណែកាត់បន្ថយការលំបាករបស់កម្មករ-កម្មការិនីយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងត្រូវចេះជួយគ្នា។

ខ្ញុំសង្ឃឹមថានឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុងគ្រាលំបាកនេះ តាមរយៈមិនយកថ្លៃឈ្នួល មួយរយៈពេលឬបន្ធូបន្ថយថ្លៃតាមតិចតាមច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សូមជំរាបថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះលោក ឈឿន ប៊ុនឆន បានប្រកាសតាមរយៈ Facebook ថា «នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មីនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ។

គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ។ អរគុណស្ថាបនិក ២០ កុម្ភៈ។ បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន)៕