ហោរា

ច្បាស់១០០% ក្នុងសប្តាហ៍នេះ​ថោះ​ ខាល ម្សាញ់ មមី វក និង រោង មានលាភផ្ទួន សំណាងខ្លាំង លុយចាយច្រើន

ដោយយោងតាមហោរាស្តេចចក្រវាលឡ៏ចិន ដែលបានទស្សន៏ទាយមុននេះបន្តិចថា លោកអ្នកដែលកើតថោះ​ ខាល ម្សាញ់ មមី វក និង រោង មានដំណឹងល្អ មានលុយទ្រព្យវាល់លាន មានសំណាង មានលុយកាក់ មាសពេជ្រ កែវកង ទ្រព្យសម្បត្តិ ឋានះ បុណ្យសក្តិ ក៏ដូចជាសុភមង្គលផងដែរ!

ដែលតម្រូវឲ្យលោកអ្នក ស៊ែ(បួងសួង) ដើម្បីទទួលនូវលាភសក្ការះទាំងនោះ។​ តែហោចិនក៏បានផ្តាំផងដែរថាមានរឿងមួយចំនួនត្រូវហាមធ្វើដាច់ខាតដើម្បីកុំអោយកាត់លាភ.

ឆ្នាំថោះ៖

បើ​និយាយ​ពី​លាភ​សំណាង​វិញ​គឺ​លុយកាក់​បាន​មក​ដល់​មុខ​ផ្ទះ​អ្នក​ហើយ​រង់​ចាំតែ​អ្នក​ទទួលយក​វា​តែ​ប៉ុណ្ណោះ ។ ដូចនេះ​ត្រូវ​តម្រូវ​ឱ្យ​អ្នក​បញ្ចេញ​កម្លាំង​ខ្លះ​ទើប​អាច​នាំ​វា​ចូល​ក្នុងផ្ទះ​បាន ពិសេ​ស​ក្នុង​សប្តាហ៍​នេះ​តែ​ម្តង​អ្នក​នឹង​ទទួល​បាន​ឱកាស​លាភ​ឱកាស​សំណាង​ច្រើន​ទាំង​ការ​ប្រកប​របរ​រកស៊ី​ឬ​ធ្វើការ​ឱ្យ​សហគ្រាស​ណាមួយ​ក្តី​និង​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​ត្រឡប់​មក​វិញ ។

ឆ្នាំខាល៖

រាល់​ការ​ប្រាថ្នា​ចង់​ក្លាយជា​អ្នកមាន​ជីវភាព​ធូរធារ​និង​សល់​ប្រាក់​កាក់​ច្រើន នឹង​បាន​សម្រេច​ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ​ជោគ​សំណាង​របស់​អ្នក​នឹង​ជួយ​ឱ្យ​ដំណើរការ​នៃ​ការ​ប្រកបការងារ​របស់​អ្នក​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ពិសេស​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​គាប់ចិត្ត អាច​និយាយ​បាន​ថា​ចំណាយ​តិច​តែ​ចំណេញ​ច្រើន ។

ឆ្នាំម្សាញ់៖

នៅ​ក្នុង​ដំណើរការ​ការងារ​ទាំង​តូច​ទាំង​ធំ​សុទ្ធតែ​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ល្អ​ប្រសើរ​ពិសេ​ស​​ចៅហ្វាយនាយ ពេញចិត្ត​ក្រៃ​លែង ។ មានឱកាស​បង្កើន​ទ្រព្យសម្បត្តិ​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​ៗ និង​មាន​ទំនា​ក់ទំនង​ល្អ​ខ្លាំង​ជាមួយនឹង​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​ពី​អ្នក តែ​ត្រូវ​ប្រយ័ត្ន​ពី​សុខភាព​របស់​ខ្លួនឯង​ផង ព្រោះ​ពេល​មាន​សុខភាព​ល្អ​ទើប​អាច​សម្រេច​ការងារ​បាន​ដោយ​រលូន ។

ឆ្នាំមមី៖

នៅ​ក្នុង​សប្តាហ៍នេះ​អ្នក​កើត​ឆ្នាំវក​ទាំងប្រុស​ទាំងស្រី​នឹង​ទទួល​បាន​ពរ​សំណាង​ច្រើន​សន្ធឹកសន្ធាប់​ពី​ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី​នេះ ទទួល​បាន​ឱកាស​លាភ​ឱកាស​ជ័យ​ច្រើន​លើក​ច្រើន​សា​និង​បាន​ផល​ល្អ​ប្រសើរ ។ ចំពោះ​រឿង​លុយកាក់​ទៀត​សោត​អ្នក​ហាក់បី​ជា​រត់​បុក​ជាមួយនឹង​វា​យ៉ាង​ដូច្នេះ វា​មាន​ន័យ​ថា​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​អ្នក​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ស្មាន​មិន​ដល់ ។

ឆ្នាំវក៖

អស់​ការ​ព្រួយបារម្ភ​ពី​ការ​ខ្វះខាត​លុយកាក់​ផ្គត់ផ្គង់​ជីវភាព​ទៀត​ហើយ​ក្រោយ​ពេ​ល​ចូល​ដល់​សប្តាហ៍នេះ ព្រោះ​អ្នក​នឹង​រកបាន​ចំណូល​ច្រើន​ជាង​ពេល​មុន​ៗ​ទ្វេ​ដង​ឯណោះ ។ ចាប់ពី​ពេល​នេះ​ទៅ​រឿង​អាក្រក់​ៗ​ទាំងអស់​នឹង​ត្រូវ​រលាយ​ផុត​ពី​អ្នក​ទៅ​ហើយ​នាំ​មក​វិញ​នូវ​លាភ​សំណាង​ភាព​ជោគជ័យ​មក​កាន់​អ្នក​វិញ​ម្តង លើស​ពី​នេះ​អ្នក​នឹង​មាន​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយនឹង​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​នឹង​អ្នក ៕

ឆ្នាំរោង៖

មហា​សំណាង មហា​មង្គល រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង​ក្រហម  លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដា​ ក់ ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ គឺ​ជោគជ័យ​ទាំង​ការងារ និង​ជោគជ័យ​ទាំង​ស្នេហា ។