សង្គម

ស្រីពីន រៀបរាប់ទំាងទឹកភ្នែកថា “ចង់ជួប ចង់ឮ ចង់ឃើញ បានត្រឹមតែរូបថត អារម្មណ៍ពេលហ្នឹង…” (មានវីដេអូ)

ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចដែលថា នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ តារាកំប្លែង នៅក្នុងក្រុម របស់ នាយ ក្រឹម គឺ ស្រីពីន មានទុក្ខជាទំងន់ ដោយសារតែម្តាយខ្លួនបានទទួលមរណភាពបាត់ទៅហើយ ដោយសារតែជំងឺកូវីដ-១៩ ក្នុងវ័យ ៦២ឆ្នាំ។


មួយវិញទៀត បើយោងតាមរយៈ ហ្វេសប៊ុកផេក សិល្បករកម្ពុជា បានប្រាប់ឲ្យដឹងបន្ថែមថា “ដោយសារតែ តារាកំប្លែង ស្រីពីន អត់មានសាច់ញាតិ ម្តាយស្លាប់ ដោយសារកូវីដ-១៩ នៅរសៀលថ្ងែនេះ ខ្ញុំបាទ អុឹម ជីវ៉ា រួមជាមួយ បងក្រឹម និងអ្នកនាង ស្រីលាភ យើងខ្ញុំទាំង៣នាក់ បានចំណាយថវិកាផ្ទាល់ខ្លួន រៀបចំពិធីបុណ្យសពអោយ លោកស្រី អុិន ម៉ាធីតា ម្តាយស្រីពីន ។


ធ្វើពិធីសូត្រមន្ត អោយ ឧទ្ទិសកុសល្យ ដល់វិញ្ញាណក្ខន្ធ ម្តាយរបស់ ស្រីពីន ដែលស្លាប់ដោយសារ កូវីដ-១៩ គឺធ្វើនៅវត្តគៀនឃ្លាំង ខណ្ឌជ្រោយចង្វារ វេលាម៉ោង ៣រសៀល ! សូមបញ្ជាក់ដែរថា ស្រីពីន និងក្រុមគ្រួសារ មិនអាចចេញមកបានទេ ដោយសារជាប់ធ្វើចត្តាឡីស័កនៅពេទ្យរុស្សី ! យើងគ្រាន់តែ ធ្វើពិធីសូត្រមន្តតិចតួចតែប៉ុណ្ណោះ ។”។


រឹតតែរំជួលចិត្ត ថែមទៀតនោះ ស្រីពីន មិនបានមេីលមុខម្តាយចុងក្រោយហើយ ថែមទាំងមិនបានធ្វេីបុណ្យដោយផ្ទាល់ទៀត បានត្រឹមយំសោក អាឡោះ អាឡៃ ថ្វាយបង្គំព្រះសង្ឃ ដេីម្បីឧទ្ទិសកុសល្យជូនម្តាយតាមទូរសព្ទ។


កាន់តែខ្លោចចិត្ត ក្រោយឃើញ ស្រីពីន បង្ហោះវីដេអូមួយ ដោយនឹកម្តាយពេក រហូតស្រក់ទឹកភ្នែករៀបរាប់ថា “ខ្ញុំចេញពីកន្លែងហ្នឹងទៅ ម៉ាក់ខ្ញុំអត់នៅជាមួយខ្ញុំផងហ្នឹង ម៉ាក់ខ្ញុំជាមួយមនុស្សដែលកុហកខ្ញុំរហូត ម៉ាក់ខ្ញុំកុហកខ្ញុំថា អត់អីទេ ចង់ជួប ចង់ឮ ចង់ឃើញ បានត្រឹមតែរូបថត អារម្មណ៍ពេលហ្នឹងអ្នកណាយល់ អ៊ីចឹងបងប្អូនណាដែលមានម៉ាក់ មានប៉ា ចូរថែរក្សាឲ្យគាត់បានល្អ ពេលវេលាអត់អាចដើរថយក្រោយបានទេ ម៉ាក់ខ្ញុំទៅ ខ្ញុំនឹកម៉ាក់ណាស់ តំាងពីតូចរហូតដល់ប៉ុណ្ណឹង បងប្អូនជឿអត់ថាខ្ញុំអត់ដែលបែកពីម៉ាក់ខ្ញុំលើសពី១អាទិត្យទេ ទោះយ៉ាងណាក៏ខ្ញុំបានឮសម្លេង….”។


ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖