កម្សាន្ត

រំភើបជំនួស! ឈុតតំណាងជាតិខ្មែរ​ដែល គ្រងដោយ លី ជីវលី ជាប់ចូល Top 10 ហើយ

កាលពីយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់កញ្ញាឯក Miss Grand International 2020 ក៏បានឈានមកដល់វគ្គបង្ហាញនូវឈុតតំណាងជាតិនៃប្រទេសនីមួយៗ ដោយក្នុងនោះគេក៏ឃើញថាគ្រប់បេក្ខភាពបរវរកញ្ញាទាំងអស់បានបង្ហោញនូវឈុតដ៏ស្រស់ស្អាតរបស់ខ្លួនរួមផ្សំនូវភាពជឿជាក់ ដែលនាំឱ្យមានភាពលេចធ្លោខ្លាំងនៅឆាកប្រកួត ។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
យ៉ាងណាមិញ ងាកមកមើលឈុតតំណាងជាតិរបស់ខ្មែរយើងវិញ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនទូទាំងពិភពលោក ក្រោយពីការបង្ហាញយ៉ាងជឿជាក់ពីបវរកញ្ញា លី ជីវលី នៅលើឆាកដ៏ធំនៃកម្មវិធីរួចមក ។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដោយឡែក​ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ នេះ ផេកផ្លួវការនៃកម្មវិធីប្រកួត Miss Grand International 2020 បានចេញមកប្រកាសថា ពេលនេះឈុតរបស់ខ្មែរបានជាប់ចូលក្នុង Top 10 នៃការប្រកួតហើយ ដោយមានសំឡេងបោះឆ្នោតឈរលើលំដាប់លេខ ១ ក្នុងចំណោម ៥ ឈុត ដែលមានសំឡេងច្រើន នេះពិតជាមោទេនភាពមួយដ៏ត្រចះត្រចង់របស់ប្រជាជនខ្មែរគ្រប់រូប ៕