ហោរា

ចុងសប្តាហ៍នេះ ប្រុសស្រីកើតឆ្នាំទាំង៦ត្រៀមហិបដាក់លុយ

រុស​ស្រី​កើត​ឆ្នាំ​ទាំង​៦​នេះ​ពិតជា​មាន​លាភ​មានសំណាង​មែន ! គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ​ចុង​ស​ប្តា​ហ៍​នេះ​ មហា​ឆ្នាំ ជូត មមី ខាល ម្សាញ់ កុរ ថោះ ផុត​ទុក្ខ អស់​ភ័យ គ្រោះ​ចង្រៃ​វិនាស​សាបសូន្យ ជួប​តែ​រឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត មាន​លាភ មានសំណាង មាន​លុយ​មាសប្រាក់​ហូរ​ចូល​គ្រប់​ទិស និង​បាន​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ការងារ​ក្រុមហ៊ុន ទាំង​ការងារ​ឯកជន​កាក់កប​កាន់​ខ្លាំង ។ សូម​បញ្ជូន​សារ​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ។

ឆ្នាំជូត៖

ស្តេច​កណ្តុរ លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង មាស លេខ​លាភ​១៧៩​ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមី៖

កំពូល​សេះ​មាន​ឫទ្ធិ លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក ង៉ូ​វ​ហេង​ឡើង​ខ្លាំង លេខ​នាំ​លាភ ៣៥៩ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត​,​ពណ៌​នាំ​សំណាង ក្រហម ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំខាល៖

ស្តេចខ្លា​នាំ​លាភ លេខ​លើករាសី​៥៤៩​ចំពូក​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា ប្រសប់​ក្នុង​ការ​រក​លុយ ឈ្លាសវៃ​គ្រប់​កិច្ចការ​សព្វសារពើ ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ហូរ​ចូល​ជុំ​ទិស​។

ពណ៌​នៃ​លាភ​សំណាង ពណ៌​ទឹក​ក្រហម ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ ប្រជុំ​ដុល្លារ មានទ្រព្យ​ចូល​មក​ហូរហៀរ រួម​នឹង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំម្សាញ់៖

ស្តេចពស់​មានសំណាង លោក​អ្នក​រាសី​ឡើង​ខ្ពស់ត្រដែត ង៉ូ​វ​ហេង​ល្អ មាន​លាភ​មានសំណាង​ធំ សម្បូរ​លុយ​ចាយ​ហូរហៀរ ការងារ​ជោគជ័យ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច​ឧត្តម​ប្រពៃ​ណាស់ មានទ្រព្យ​ជាប់​តាម​ប្រាណ​ប្រចាំជីវិត ពណ៌​នាំ​សំណាង ទឹកក្រូច លេខ​នាំ​លាភ​២៥៨ មាសប្រាក់​ហូរ​ចូល​ជា​និច្ច ។

ឆ្នាំកុរ៖

កំពូល​ជ្រូក​នាំ​លាភ លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត​។ ពណ៌​នាំ​សំណាង ខៀវ លេខ​នាំ​ហេង ១៦៨ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា ។

ឆ្នាំថោះ៖

ទន្សាយ​នាំ​សំណាង រាសី​ខ្ពស់ត្រដែត លេខ​ហេង​៦៦៦​ដំណើរ​ជីវិត​របស់​លោក​អ្នក​​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ឃើញ​ថា​ជឿនលឿន​ទៅ​មុខ​យ៉ាង​គាប់ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញ​ថា​មាន​ភាព​លូតលាស់​ជា​លំដាប់ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​តែង​ឆ្លើយ​តប​ជា​ផ្លែផ្កា​ជា​ផលប្រយោជន៍​មក​វិញ​ជា​និច្ច ។

អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​ធ្វើ​ជំនួញ​ទោះ​ទី​ជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​រីក​លូតលាស់​ទៅ​មុខ និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ៕