ហោរា

ឡូយម្ល៉េះ! ​ឆ្នាំ​ទាំង​៥​នេះ ទេវតា​ចារ​រួច​ហើយ​ថាមានសំណាងល្អហូរចូល​១០​ឆ្នាំ​ជាប់​គ្នា

ទោះ​អ្នក​មុខ អ្នកការ មន្ត្រី​រដ្ឋការ និង​អ្នកមាន​ធំ​នៅ​លើ​លោក​នេះ​ក៏​មិន​ដែល​ចោល​ជំនឿ​លើ​ហុងស៊ុយ​ដែរ ព្រោះ​ហុងស៊ុយ​ក៏​ជា​ផ្នែក​មួយ​ជួយ​ជីវិត​ឱ្យ​បាន​ជោគជ័យ​ដែរ ។

បើ​និយាយ​អំពី​លាភ​សំណាង​វិញ តាម​ធម្មតា​លាភ​ធំ និង​សំណាងល្អ​មិនមែន​ចេះ​តែ​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​ៗ​គ្នា​ឡើយ ខ្លះ​មានសំណាង​តាំងពី​ចាប់កំណើត ខ្លះ​ទៀត​ត្រូវ​លំបាកលំបិន​តាំងពី​ក្មេង​រហូត​ដល់​ចាស់​ហើយ​នៅ​មិន​ទាន់​ស្គាល់​ភាព​ស្រណុក​សុខ​ស្រួល​ផង ។ ដោយឡែក​ឆ្នាំ​ទាំង​៥​នេះ​វិញ​មានសំណាង​យ៉ាងណា​ទៅ ?

ឆ្នាំថោះ៖

មនុស្ស​ឆ្នាំថោះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មានការ​មរ​មា​ញឹក​ខ្លាំង​ក្នុង​ការ​ប្រកបការងារ​តែ​ដូច​ជា​មិនសូវ​មាន​ផ្លែផ្កា នោះ​ក៏​ព្រោះតែ​មាន​មនុស្ស​មួយ​ភាគ​តូច​ជួយ​រុញច្រាន​អ្នក​ឱ្យ​ចូល​ក្នុង​ផ្លូវខុស ។ តែ​មិន​ថ្វី​ឡើយ ព្រោះតែ​ឆ្នាំ​២០២២​នេះ អ្នក​នឹង​ទទួល​បាន​ភាព​រុងរឿង និង​រីករាយ​ឡើង​វិញ​មិន​ថា​ទំនាក់ទំនង​ជាមួយ​អ្នក​ជុំវិញ​ខ្លួន ឬ​មុខការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ក្តី ជា​ពិសេស​ក្នុងឆ្នាំនេះ​អ្នក​នឹង​មាន​លាភ​សំណាង​ទ្វេ​ដង ហើយ​អាច​មាន​លាភ​ជាប់​គ្នា​រហូត​ទៅ​ដល់​១០​ឆ្នាំ​ជាប់​គ្នា​ឯណោះ លេខនាំលុយ៥៥៥ ។

ឆ្នាំវក៖

កាលពី​ឆ្នាំ​មុន​ភាគច្រើន​នៃ​អ្នក​កើត​ឆ្នាំវក​មានសំណាង​មិនសូវ​ល្អ​ដូច​ជា មាន​អារម្មណ៍​មួរ​ម៉ៅ ឆេវឆាវ មុខ​ជំនួញ​ខាតដើម និង​បាត់បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដោយ​មិនដឹង​ខ្លួន ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២​នេះ​វិញ អ្នក​កើត​ឆ្នាំវក​នឹង​មានឱកាស​ចំណេញ​ប្រាក់​បាន​ច្រើន​ពី​ការ​ប្រកប​មុខ​ជំនួញ ហើយ​ជា​ពិសេស​អ្នក​នឹង​មានសំណាង​១០​ឆ្នាំ​ជាប់​គ្នា​ប្រសិនបើ​អ្នក​ធ្វើអំពើ​ល្អ​ទៅ​កាន់​អ្នក​ដទៃ​ឱ្យ​បាន​កាន់តែ​ច្រើន​នោះ លេខនាំជ័យ៤៥៩ ។

ឆ្នាំមមី៖

មនុស្ស​ដែល​មានកំណើត​ក្នុង​ឆ្នាំមមី បើ​មើល​តាម​ការ​ទស្សន៍​ទាយ​សម្រាប់​ឆ្នាំ​២០២២​នេះ គឺ​សម្បូរ​ទៅ​ដោយ​មិត្តភក្តិ ញាតិ​មិត្ត​រាប់អាន​មិន​ខ្វះ​ឡើយ និង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ពួក​គេ​ថែម​ទៀត​ផង ។ បើ​និយាយ​ពី​ការ​ប្រកប​របរ​វិញ​ដូច​ជា​មិនសូវ​កាក់កប​បាន​ច្រើន​ប៉ុន្មាន​ទេ​ក្នុងឆ្នាំនេះ តែ​របរ​រកស៊ី​របស់​អ្នក​និង​រីក​ចម្រើន​ខ្លាំង​និង​ចំណេញ​បាន​ច្រើន​នា​ពេល​ពីរ​ឬ​បី​ឆ្នាំ​ខាង​មុខ​ទៀត និង​រីក​ចម្រើន​ច្រើន​ឡើង​រហូត​ដល់​ទៅ​ដប់​ឆ្នាំ​ជាប់​គ្នា​ឯណោះ លេខនាំសំណាង១៥៦ ។

ឆ្នាំឆ្លូវ៖


ចំណែកឯ​មនុស្ស​ឆ្នាំឆ្លូវ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ហាក់ដូចជា​មាន​លំបាក​ខ្លាំង​ក្នុង​ការ​ប្រកបការងារ តែ​ដូច​ជា​មិនសូវ​មាន​ផ្លែផ្កា តែ​មិន​ថ្វី​ទេ​ព្រោះតែ​ឆ្នាំ​២០២២​នេះ អ្នក​កើត​ឆ្នាំឆ្លូវ​ក៏​នឹង​ទទួល​បាន​ភាព​រុងរឿង និង​រីករាយ​ឡើង​វិញ​មិន​ថា​ទំនាក់ទំនង​ជាមួយ​អ្នក​ជុំវិញ​ខ្លួន ឬ​មុខការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ក្តី ជា​ពិសេស​នៅ​ក្នុងឆ្នាំនេះ អ្នក​នឹង​មាន​លាភ​សំណាង​ទ្វេ​ដង ហើយ​អាច​មាន​លាភ​ជាប់​គ្នា​រហូត​ទៅ​ដល់​១០​ឆ្នាំ​ជាប់​គ្នា​ឯណោះ លេខនាំលាភ២៥៧ ។

ឆ្នាំរោង៖

កាលពី​ឆ្នាំ​កន្លង​មក ភាគច្រើន​នៃ​អ្នក​កើត​ឆ្នាំរោង​មានសំណាង​មិនល្អ​ប៉ុន្មាន​ទេ ដូច​ជា​មាន​អារម្មណ៍​មួម៉ៅ ឆេវឆាវ មុខ​ជំនួញ​ខាតដើម និង​បាត់បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដោយ​មិនដឹង​ខ្លួន ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២​នេះ​វិញ អ្នក​កើត​ឆ្នាំរោង​នេះ​នឹង​មានឱកាស​ចំណេញ​ប្រាក់​បាន​ច្រើន​ពី​ការ​ប្រកប​មុខ​ជំនួញ ហើយ​ជា​ពិសេស​អ្នក​នឹង​មានសំណាង​១០​ឆ្នាំ​ជាប់​គ្នា​ប្រសិនបើ​អ្នក​ធ្វើអំពើ​ល្អ​ទៅ​កាន់​អ្នក​ដទៃ​ឱ្យ​បាន​កាន់តែ​ច្រើន លេខនាំហេង៣៥៨ ៕