ភ្នំពេញ ៖ ក្រុមជនស ង្ស័យប្រុសស្រីចំនួន១២នាក់ ប ន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យចុះយកសំណាក ហើយចា ប់ជំ រិតទារ ប្រាក់ចំនួន៣ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរ បាលជំនាញឃា ត់ខ្លួន។
ករណីចា ប់ជំ រិតទារ ប្រាក់នេះ កើតឡើងនៅក្នុងមូលដ្ឋានខណ្ឌចំការមន ហើយសមត្ថកិច្ចជំនាញបន្ដស្រាវជ្រាវប ង្ក្រា បនិងឃា ត់ខ្លួនជនស ង្ស័យជាបន្តបន្ទាប់ដល់ទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL ដោយកម្លាំងជំនាញបានរំ ដោះបុរសជនរង គ្រោះបានចំនួន០២នាក់ដោយសុវត្ថិភាព។
ក្នុងនោះដែរការប្រតិបត្តិការនេះ ធ្វើឡើងកាលពី វេលាម៉ោង០៤ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ដោយមានការចូលរួមសហការ ដោយលោក ម៉ុត ដារ៉ាជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ង ន់នៃក្រសួងមហាផ្ទៃ និង លោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ និងបានសហការជាមួយកម្លាំងជំនាញជាច្រើនបន្ថែមទៀត។
ប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនស ង្ស័យបានស្លៀកពាក់ឯកសណ្ឋានឈុតដូចក្រុមគ្រូពេទ្យ ចុះយកសំណាក ដើម្បីធ្វើសកម្ម ភាព ចា ប់ជនរង គ្រោះ នៅមូលដ្ឋានខណ្ឌចំការមន រួចជំ រិតទារ ប្រាក់ចំនួន ៣ម៉ឺនដុល្លារ។ បន្ថែមទៀតនោះ បន្ទាប់ពីក្រុមជនស ង្ស័យធ្វើសកម្ម ភាពរួច ទើបកម្លាំងសមត្ថកិច្ចជំនាញ ទទួល
បានព័ត៌មាន ក៏សហការជាមួយមូលដ្ឋាន ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតជួយរំ ដោះជនរងគ្រោះចំនួន០២នាក់ ដែលជាជនជាតិចិន រួចកម្លាំងនគរ បាលបានឈានដល់ការឃា ត់ខ្លួនជនស ង្ស័យជាជនជាតិចិននិងវៀតណាមបន្តបន្ទាប់ចំនួន១២នាក់ ក្នុងនោះស្រីម្នាក់ជនជាតិចិន នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
បច្ចុប្បន្នជនស ង្ស័យប្រុសស្រីទាំង១២នាក់ ត្រូវបានកម្លាំងនគរ បាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ធ្វើការសាកសួរបឋម រួចប្រគល់ជូនកម្លាំងនគរ បាលជំនាញមូលដ្ឋានខណ្ឌចំការមនធ្វើការបន្ត ដើម្បីចាត់ការតាមនីតិវិធី៕កែសម្រួលដោយ ៖ នាគព័ន្ធ ប្រភព៖Kampucheathmey.com