ពស់ក្នុងក្ដីសុបិន ជាទូទៅគេងតែងគិតថា គូព្រេងនឹងមកដល់ឆាប់ៗ ប៉ុន្តែបើយោងទៅជំនឿ គឺមិនទាំងអស់នោះទេ។ ពស់ខ្លះ តំណាងឲ្យអាជីពការងារមានការប្រកួតប្រជែងខ្លាំង ជាពិសេសពស់វែកតែម្ដង ដែលយើងតែងខ្លបខ្លាចជាងគេ។
សុបិនឃើញពស់វែកនៅនឹងមុខ
មានន័យថា ក្នុងអំឡុងពេលនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសជាមួយរាល់ពាក្យសំដី ដែលអ្នកនិយាយទៅកាន់មនុស្សជុំវិញខ្លួន។ អ្នកគួរតែគិតមុនពេលនិយាយ ហើយកុំនិយាយសន្យាជាមួយអ្នកណាដោយឥតប្រយោជន៍ និងមិនអាចធ្វើបានឲ្យគេ ។ ព្រោះអាចនឹងមានបញ្ហា មានជម្លោះកើតឡើង រហូតបែកបាក់គ្នាក៏មាន។
សុបិនឃើញពស់វែកបើកវែករកខាំយើង
មានន័យថា ក្នុងអំឡុងពេលនេះ នឹងមានមនុស្សមកជួយការងារ អាចទទួលបានដំណឹងល្អ ឬនឹងជួបគូព្រេងដែលប៉ងមកជាយូរហើយ។
សុបិនឃើញពស់វែកលិឍអណ្ដាតសម្លឹងមក
បញ្ជាក់បានថា មនុស្សដែលជាសត្រូវនឹងគ្នា អាចវិលក្លាយជាមិត្តល្អវិញ ដោយសារតែការយោគយល់និងដោះស្រាយវិវាទល្អជាងមុន។ ចំណែកអ្នកណាដែលកំពុងមានបញ្ហាក្នុងវិវាទ អ្នកប្រហែលជាអ្នកឈ្នះរឿងក្ដីក្ដាំនេះលើសគេ។
សុបិនឃើញពស់វែកនៅស្ងៀមទ្រឹង
មានន័យថា ក្នុងអំឡុងពេលនេះ អ្នកគួរតែប្រើស្មារតីឲ្យច្រើនជាងអារម្មណ៍ឆេវឆាវ គិតមួយពេល ហើយគួរប្រយ័ត្នពាក្យដែលប្រើជាមួយមនុស្សជិតស្និទ្ធ ឬសមាជិកគ្រួសារ បើប្រើមិនស្រួល អាចមានទំនាស់បង្ករឿងជាធំបាន។
សុបិនឃើញពស់វែកវារកាត់មុខ
មានន័យថា អ្នកអាចនឹងមានរឿងបាត់បង់លុយកាក់តិចតួច ឬជាស្នេហា ដូច្នេះចូរតោងប្រយ័ត្នមាត់ក កុំឲ្យរឿងតិចតួចប្រែជាការឈឺចាប់ មកបំផ្លាញគ្នាបាន៕