ហោរា

ល្បិចហុងស៊ុយក្នុងការរៀបចំរូបចម្លាក់ ភីស៊ីវ ដើម្បីហៅទ្រព្យ និងបង្កើនសំណាងមានដល់ជីវិត

ភីស៊ីវជា​សត្វ​​ក្នុង​ទេវកថា​ចិន ដែលត្រូវបានគេជឿថា ជាគ្រឿងអលង្កាជួយនាំមកនូវ​ទ្រព្យសម្បត្តិ នាំលាភសំណាង ក៏ដូចជាជួយការពារពីអំពើអាក្រក់ផ្សេងៗ។​

យោងតាមជំនឿភីស៊ីវ ​​ត្រូវ​បាន​គេ​ប្រើ​ជា​គ្រឿង​សម្រាប់​ដាក់​តាម​ខ្លួន ក្នុង​ទម្រង់​ជា​ខ្សែក ខ្សែដៃ ឬ​រូបសំណា ក់ដើម្បីតាំងលម្អនៅក្នុងផ្ទះ ឬ​កន្លែងធ្វើការជាដើម។ ថ្ងៃនេះ គ្រូ ណុប សូមជូនគន្លឹះខ្លះៗក្នុងការរៀបភីស៊ីវ ដើម្បីហៅទ្រព្យសម្បត្តិ បង្កើនកិត្យានុភាព និងសុភមង្គល​

ភីស៊ីវ ត្រូវមាន២ទន្ទឹមគ្នា ហើយក៏ត្រូវដាក់ជារាងអក្សរ V ពោលគឺនៅពេលដែលយើង​ប្រឈមមុខនឹងភីស៊ីវ។ នៅខាងឆ្វេងរបស់យើងគឺ ភីស៊ីវស្រី ផ្នែកខាងស្តាំត្រូវបានដាក់ជាភីស៊ីវបុរស ការដាក់រូបសំណាក់នេះជារាងអក្សរ V ឬត្រីកោណ គេជឿថា ជួយហៅទ្រព្យសម្បត្តិឲ្យកាន់តែហូរចូលមកក្នុងផ្ទះ។ ជាពិសេសជួយបន្ទន់ចិត្ត កុំឲ្យម្ចាស់ផ្ទះចាយវាយផ្ដេសផ្ដាសផងដែរ។

ការ​ផ្ដល់​ជូន​តែ​ ផ្អែក​តាមជំនឿ​ វាត្រូវបានណែនាំឲ្យអ្នក​ដែល​ដាក់​តាំង គួររៀបចំ​តែពីរពែងជារៀងរាល់ថ្ងៃ។ ដោយការថ្វាយ​នៅពេលព្រឹក ហើយប្រមូលនៅពេលល្ងាច។ ម៉្យាងវិញទៀត គួរតុបតែងជាមួយអង្កាំគ្រីស្តាល់ និង​គួរតែមានបាល់គ្រីស្តាល់​ដែល​មាន​តុល្យភាព​ជាមួយ​នឹងតួភីស៊ីវ​ មិន​តូច​ពេក​ឬ​ធំ​ពេក​ទេ។ គេជឿណាស់ថា​ បាល់​គ្រីស្តាល់​ គឺ​ដូចជា​ទាក់ទាញ​ទ្រព្យសម្បត្តិកាន់តែមកថែមទៀត។

ដោយឡែកសម្រាប់ល្បិចមួយទៀត ក្នុងការជួយទាញទ្រព្យសម្បត្តិឲ្យកាន់តែហូរចូលមក​ គ្រូសូមណែនាំឲ្យម្ចាស់ផ្ទះ ត្រូវយកក្រដាសប្រាក់ ១ ដុំ ហើយ​បញ្ចូលខ្សែក្រហម​ទៅក្នុងរន្ធនៃក្រដាសប្រាក់ រួចហើយដាក់វានៅក្នុងមាត់របស់ ភីស៊ីវ ជាការចប់៕