ហោរា

ប្រជ្រុយអាក្រក់ ២កន្លែង ចាស់ៗមិនចង់ឱ្យទុក ព្រោះអាចនាំចង្រៃ

ប្រជ្រុយលើរាងកាយ សុទ្ធសឹងមានអត្ថន័យបញ្ជាក់ពីវាសនាល្អឬអាក្រក់នៃម្ចាស់គ្រប់គ្នា។ អ្នកមានជំនឿលើហុងស៊ុយ និងវត្ថុស័ក្តិសិទ្ធិក្រៅខ្លួន តែងចាត់ទុករឿងប្រជ្រុយជារឿងសំខាន់មួយ គួរយកចិត្តទុកដាក់។ ដូច្នេះហើយទើបបានជាមានប្រជ្រុយកន្លែងខ្លះ គេរមែងចង់បាន និងចង់រក្សាទុកអស់មួយជីវិត តែប្រជ្រុយត្រង់កន្លែងខ្លះទៀត គេមិនចង់ទុកបន្តិចឡើយ ព្រោះអាចនាំចង្រៃ។

ប្រជ្រុយគល់ចិញ្ចើម

ប្រជ្រុយចំណុចគល់​ចិញ្ចើម ចាស់ៗ​ហៅថា ប្រជ្រុយ​ប្រាជ្ញ ដែលសំដៅដល់មនុស្សពូកែគិតគូរ។ បើកំពុងស្ថិតក្នុង​វ័យ​សិក្សា នរវិទូឱ្យរក្សាទុកវា វាផ្ដល់នឹងផ្ដល់សំណាងល្អ។ ប៉ុន្តែបើអ្នកជាស្ត្រីមេផ្ទះ ឬជាអ្នកប្រកបអាជីពដែលមិន​ស្ថិតក្នុងការគិតលេខ ឬនព្វន្តផ្សេងៗ បើរក្សា​ទុកប្រជ្រុយត្រង់ណេះ ដូច​រក្សា​ទុក្ខព្រួយលើខ្លួនឯងអ៊ីចឹងដែរ។

ប្រជ្រុយក្រោមភ្នែក

ប្រសិនបើអ្នកកំពុងមានប្រជ្រុយនៅក្រោមភ្នែក ចូរកាត់វាចេញជាប្រញាប់។ ប្រជ្រុយ​នៅ​តំបន់​នេះ​ត្រូវ​បាន​ចាស់ៗ​ចាត់ទុកជាប្រជ្រុយរង​​ទឹក​ភ្នែក។​ ចាស់ជាន់មុនជឿថា ម្ចាស់ប្រជ្រុយ ​នឹង​ជួប​រឿងទុក្ខសោក ច្រើនជាងសេចក្ដីសុខសុភមង្គល។ បើភព្វប្រសព្វនឹងការ​សប្បាយរីករាយ ក៏​នឹង​មិន​បានយូរដូចគេ ពោលទុក្ខលំបាក​​នឹង​កើត​ឡើងមិនឈប់ឡើយ។ ដូច្នេះបើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់សឹងរាល់ថ្ងៃ ចូរកាត់វាចោលចេញ៕