សង្គម

សារក្ដុកក្ដួល ពីលោកគ្រូពេទ្យម្នាក់ សុំទោសជនរងគ្រោះដែលស្លាប់ទៅ អានហើយទឹកភ្នែក

ស្ថានភាពការរាតត្បាតជំងឺសាកលកូវីដ១៩ ហាក់មិនទាន់បង្ហាញសញ្ញាណល្អនៅឡើយទេ អ្នកជំងឺថ្មីៗកើនឡើងបន្តបន្ទាប់ ឯអ្នកសម្រាកព្យាបាលមួយចំនួនកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ កាន់តែរំជួលចិត្តនោះអ្នកស្លាប់បាត់បង់ជីវិតព្រោះវីរុសនេះក៏កើនឡើងមិនឈប់ ។

គិតត្រឹមថ្ងៃទី ២៥ មីនា ឆ្នាំ ២០២១ នេះប្រទេសកម្ពុជាបានប្រកាសរកឃើញករណីជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតពីវីរុសកូវីដ មានចំនួន ៧ នាក់ហើយ ។ ទោះបីក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះអស់ពីសមត្ថភាព ប្រើអស់នូវឧបករណ៍បច្ចេកទេសយ៉ាងណាក៏មិនអាចស្រោចស្រង់អាយុជីវិតពួកគាត់បានឡើយ ។

កាន់តែរំជួលចិត្តឥតឧបមានោះនោះ នាថ្ងៃទី ២៥ មីនា ២០២១ នេះ លោកគ្រូពេទ្យជួរមុខកម្ពុជាមួយរូបបានបង្ហោះសារមួយ បង្ហាញក្ដីសោកស្ដាយជាពន់ពេកនៅពេលឃើញប្រជាជនបានស្លាប់ជាបន្តបន្ទាប់ ។

លោកគ្រូពេទ្យដែលមានគណនីហ្វេសប៊ុកឈ្មោះ Ou Raksmey បានបង្ហោះសារមួយថា៖ «សុំទោសដែលពួកខ្ញុំមិនអាចទាញអ្នកឱ្យផុតពីមាត់មច្ចុរាជបាន ពួកខ្ញុំប្រឹងអស់ពីសមត្ថិភាពហើយRIP ។

អ្នកស្លាប់ចេះតែកើនឡើង ឯអ្នកធ្ងន់ចេះតែមកជាបន្តបន្ទាប់ អ្នកឆ្លងថ្មីក៏នៅតែមាន ហឺ..!សង្ឃឹមថាស្ថានភាពនេះនឹងត្រូវបានបញ្ចប់នាពេលឆាប់ៗ នេះផងចុះ។ សូមបងប្អូនមេត្តាបន្តសហការណ៍ និងអនុវត្តតាមវីធី ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនព្រោះជំងឺនេះវាពិតជាសាហាវណាស់។ សូមជូនពរសុខសុវត្ថិភាពទាំងអស់គ្នា» ៕