អន្តរជាតិ

ញាក់សាច់!វីរុសបំប្លែងខ្លួន “កូវីដកូនកាត់” ផ្ទុះនៅឥណ្ឌា ឆ្លងកាន់តែងាយ និងមិនខ្លាចវ៉ាក់សាំង

ប្រទេសឥណ្ឌាអះអាងថា ខ្លួនបានរកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទ ដែលអាចបំប្លែងបានទ្វេដង ហើយអាចរីករាលដាលយ៉ាងងាយស្រួល ព្រមទាំងអាចទប់ទល់នឹងប្រសិទ្ធភាពរបស់វ៉ាក់សាំងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រុមអ្នកស្រាវជ្រាវដែលឧបត្ថម្ភដោយរដ្ឋាភិបាល បានរកឃើញវីរុសបំប្លែងខ្លួននេះ នៅក្នុងសំណាកដែលយកបាននៅក្នុងរដ្ឋ Maharashtra ភាគខាងលិច។

ពួកគេអះអាងថា វីរុសបំប្លែងខ្លួននេះ គឺជាកូនកាត់នៃវីរុសកូវីដ១៩ ពីរប្រភេទផ្សេងគ្នា។ វាជាព្រឹត្តិការណ៍ដ៏កម្រមួយ ដែលកើតឡើងនៅពេលវីរុសពីររួមបញ្ចូលគ្នា នៅក្នុងខ្លួនអ្នកផ្ទុកមេរោគ។

មន្ត្រីសុខាភិបាលឥណ្ឌានិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះបានបង្ហាញពីហានិភ័យនៃការយកឈ្នះប្រព័ន្ធភាពស៊ាំនិងបង្កើនភាពឆ្លង។

វីរុសបំប្លែងខ្លួនដែលមិនទាន់ត្រូវបានគេដាក់ឈ្មោះឲ្យនេះ មានកំឡាយធំពីរដែលធ្វើឲ្យអ្នកជំនាញមានក្តីព្រួយបារម្ភ។ កំឡាយ E484Q និង L452R សុទ្ធតែត្រូវបានគេរកឃើញនៅលើ Spike ប្រូតេអ៊ីន។ កំឡាយទាំងនេះ ត្រូវបានគេគិតថា ដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្លងនិងការគេចវេះពីអង់ទីគ័រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រអង់គ្លេសបានប្រាប់ MailOnline ថា គ្មានភស្ដុតាងណាមួយដែលបង្ហាញថា វីរុសនេះគឺជា “វីរុសបំប្លែងខ្លួនដែលលាយចូលគ្នានោះទេ”។

វេជ្ជបណ្ឌិត Simon Clarke អ្នកជំនាញជីវវិទ្យាម៉ូលេគុលនៅសកលវិទ្យាល័យ Reading បាននិយាយថា វាទំនងជាមានវីរុសបំប្លែងខ្លួនថ្មីដាច់ដោយឡែកមួយទៀតដែលចូលខ្លួនដោយចៃដន្យជាមួយកំឡាយទាំងពីរ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតែវីរុសកូវីដ១៩កូនកាត់មួយប្រភេទប៉ុណ្ណោះដែលត្រូវបានគេប្រទះឃើញ។ វាត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិកនិង ជាការលាយបញ្ចូលគ្នារវាងវីរុសបំប្លែងខ្លួន Kent និងវីរុសបំប្លែងខ្លួនដែលរកឃើញនៅរដ្ឋកាលីហ្វ័រនីញ៉ា៕

ប្រភពអត្ថបទ៖ កម្ពុជាថ្មី