សង្គម

មាន​ចឹង​ទៀត ​ស្ត្រី​កើត​កូវីដ​១៩​ម្នាក់ នាំ​សង្សារ​មក​លេង​ស្រះ​ចិញ្ចឹម​ត្រីនៅខេត្តកំពង់​ឆ្នាំង

តាមការបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងអោយដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ មានស្ត្រីវិជ្ជមាន​កូវីដ១៩ម្នាក់ឈ្មោះ ហីន ចាញ់សុធា អាយុ២៨ឆ្នាំ រស់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខ័ណ្ឌឬស្សីកែវ ក្រុងភ្នំពេញ បាននាំសង្សាររស់នៅខេត្តកែប មកលេងស្រះចិញ្ចឹមត្រីរបស់បងស្រីនៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រោយពីដឹងព័ត៌មានភ្លាម ឯកឧត្តអភិបាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយឡានពេទ្យ​ដឹក​យកស្រ្តីវិជ្ជមានកូវីដ១៩នោះ យកទៅព្យាបាលនៅសណ្ឋាអាំងទែកុងទីណង់តាល់ទាំងយប់ ចំណែកបុរសជាសង្សាររបស់ស្ត្រីនោះ បានដាក់អោយធ្វើចត្តាឡីស័កនៅកន្លែងចិញ្ចឹមត្រីនោះ និងមានការយាមកាមយ៉ាងតឹងរឹងពីសមត្ថកិច្ចផងដែ។

មន្ត្រីជំនាញអះអាងថា នៅក្នុងស្រុកកំពង់ត្រឡាចវិញ មិនមានអ្នកណាពាក់ព័ន្ធនឹងបុគ្គលទាំង២នាក់ខាងលើនេះទេ ដោយសារពួកគេមកពីភ្នំពេញជិះឡានផ្ទាល់ខ្លួន៕