សង្គម

ចូលរួមរំលែកទុក្ខ! ឌីជេ ប៊ូម បានទទួលមរណ ភាព ដោយសារជំងឺកូវីដ-១៩ នៅព្រឹកនេះ ដោយ….

ឌីជេ​ប៊ូម បុគ្គល​ដែល​ស្និទ្ធស្នាល​ជាមួយ​សិល្បករ​ជា​ច្រើន​នោះ នៅ​ព្រឹក​នេះ​មាន​ដំណឹង​ចេញ​មក​ថា លោក​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ ដោយ​សារ​តែ​កូវីដ-១៩។

កន្លង​មក គេ​មិន​ដឹង​ឡើយ​ថា ឌីជេ​រូប​នេះ បាន​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ដោយ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ស្រាប់​តែ​ព្រឹក​នេះ មានដំណឹង​មក​ថា ឌីជេ​រូប​នេះ បាត់​បង់​ជីវិត​ទៅ​ហើយ​ដោយ​សារ​តែ​កូវីដ។ ដំណឹង​នេះ ចែក​ចាយ​ដោយ​គណនី​ហ្វេសប៊ុក នាយសាន តន្ត្រី ដែល​បាន​បង្ហោះ​សារ និង​រូបភាព​ជីឌេប៊ូម​រួម​ជាមួយ​មិត្ត​ភ័ក្តិ​រួម​អាជីព​មួយ​ចំនួន​ទៀត។ នាយ សាន​តន្ត្រី បាន​លើក​ឡើង​ថា មិន​គួរ​សោះ​ថា មិត្ត​របស់​លោក​មួយ​នេះ​ចាក​ចេញ​ទៅ​លឿន​យ៉ាង​នេះ។

“លឿនពេក​ហើយសម្លាញ់ ជួនពរ​ឯង​ទៅ​ឋាន​បរមសុខ កើត​ជាតិណា​សូមកុំ​អោយអាយុ​ខ្លីទៀត!!!! បង​ប្អូនប្រុងប្រយ័ត្​នកុំភ្លេចបីកុំបីការពារ។កុំ​អោយ​មានវិប្បដិសារី​ណាបងប្អូន!”។ ក្រោយ​បង្ហោះ​សារ​មួយ​នេះ មាន​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​ចូល​រួម​រំលែក​ទុក្ខ និង​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់ ហើយ​អ្នក​ខ្លះ​បាន​ចោទសួរ​ទៅ​ម្ចាស់​គណនី​ថា អ្នក​ស្លាប់​កើត​អី? ភ្លាម​ៗ គណនី នាយសាន​តន្ត្រី បាន​ឆ្លើយ​វិញ​ថា “កូវីដ​បង!”។

ទន្ទឹម​ដំណឹង​មរណភាព​របស់​ឌីជេ​ប៊ូម នៅ​ព្រឹក​នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ចេញ​ឲ្យ​ដឹង​ថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនោះមានបុរសជនជាតិចិន អាយុ៤៣ឆ្នាំ ធ្វើការនៅកាស៊ីណូកោះធំ និងអ្នកជំងឺបុរស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសារព៌ត័មានអភិវឌ្ឈន៍សង្គមខ្មែរ។

បុរស​ជនជាតិ​ខ្មែរ ម្នាក់​នោះ គេ​សង្ស័យ​ថា​ជា ឌីជេប៊ូម​នេះ​ហើយ ដោយ​សារ​កន្លង​មក​គេ​ដឹង​ថា លោក​ក៏​មាន​ឈ្មោះ​នៅ​ក្នុង​សារព័ត៌មាន​មួយ​ដែរ ជាក់​ស្ដែង​កន្លង​មក លោក​ធ្លាប់​បាន​ចេញ​មុខ​​ជាមួយ​លោក K01 ក្នុង​ករណី​រឿង​នាយចឺម​ត្រូវ​គេ​វាយ​នៅ​ប៉ៃលិន​ផង៕