សង្គម

អ្នកជំងឺកូវីដ-១៩ ស្លា.ប់ព្រឹកនេះ មានម្នាក់ធ្លាប់ធ្វើការជាមួយតារាកំប្លែង ស្រីអ៊ីត

នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ អ្នកជំងឺកូវីដ-១៩ នៅកម្ពុជាបានស្លា.ប់ចំនួន ២ នាក់បន្ថែមទៀតហើយ ដោយម្នាក់ជាជនជាតិខ្មែរ ភេទប្រុស អាយុ ៣៨ ឆ្នាំ និង ម្នាក់ទៀតជាជនជាតិចិន ភេទប្រុស អាយុ ៤៣ ឆ្នាំ ។

បើតាមការបញ្ជាក់របស់ Fresh News បានឱ្យដឹងថា បុរសជាជនជាតិខ្មែរដែលបានស្លា.ប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៥ មីនា នេះ មានឈ្មោះ ឈាន ប៊ុនធឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលលោកគឺជាពិធីករ Freeland តាមរោងការ និង ធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា ហៅ អ៊ីត ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ឈ្មោះ ឈាន ប៊ុនធឿន បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជិតផ្សារសាមគ្គី និង មានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អ្នកជំងឺរូបនេះ មានជំងឺធាត់កម្រិត ១ និង លើសឈាម ហើយក្រុមគ្រូពេទ្យរកឃើញមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និង មានខ្សោយសួតខ្លាំង ៕