សង្គម

ធូរទ្រូងបន្តិច! អ្នកពាក់ព័ន្ធអ្នកឆ្លងកូវីដ១៩ ទាំង២១៤នាក់ នៅខេត្តកំពង់ឆ្នំាង ទទួលបានលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់

(ភ្នំពេញ)៖ អ្នកដែលពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ទាំង២១៤នាក់ នៅខេត្តកំពង់ឆ្នំាង ទទួលបានលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់។ នេះបើតាម លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ស្រង់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ មកបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទោះជាយ៉ាងណា ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា អាជ្ញាធរខេត្តនៅតែបន្តប្រឹងប្រែងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យ ដើម្បីយកទៅពិនិត្យ និងដាក់ឲ្យធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។

បើតាមលោក ប្រាក់ វ៉ុន, ក្នុងខេត្តកំពង់ឆ្នាំង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរបានស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ កើនរហូតដល់ ២១៤នាក់ដោយយកពីទីតាំងចំនួន ៣កន្លែង។ ក្នុងនោះ មានទីតាំងពង្រ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងទីតាំងមណ្ឌលធ្វើចត្តាឡីស័កស្រុករលាប្អៀរ។

សូមជម្រាបថា ព្រឹត្តិការណ៍ស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ បានធ្វើឡើងបន្ទាប់ពី កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ បានមើលចំការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដោយពួកគេទាំង២ នាក់មានផ្ទុកមេរោគកូវីត-១៩ រួចទៅហើយ។ អ្នកទាំងពីរ មានទីលំនៅផ្ទះលេខ 91F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវក្រសួងសុខាភិបាលប្រកាសថា ឆ្លងកូវីដ១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោក ប្រាក់ វ៉ុន បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា បន្ទាប់ពីមានព្រឹត្តិការណ៍ខាងលើនេះកើតឡើង អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រឹងប្រែងតាមរកអ្នកពាក់ព័ន្ធទាំងអស់ ទៅពិនិត្យ និងធ្វើចត្តាឡីស័កផងដែរ។ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដែលជាប្រធានគណៈកម្មការកូវីដ១៩ ខេត្តកំពង់ឆ្នាំង ក៏បានកោះប្រជុំជាបន្ទាន់ ដោយបានកំណត់នូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយត្រូវតែបន្តតាមរកអ្នកដែលពាក់ព័ន្ធផ្ទាល់ ដើម្បីយកមកដាក់ធ្វើចត្តាឡីស័កឲ្យបានគត់មត់។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងបន្ថែមថា អំពីវិធានការបន្ត រួមមាន៖

* បន្តស្រាវជ្រាវអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសំណាក់អ្នកពាក់ព័ន្ធផ្ទាល់ និងដាក់ឲ្យចត្តាឡីស័ក

* បន្តគ្រប់គ្រង និងយកសំណាកអ្នកពាក់ព័ន្ធនៅសាលាស្រុករលាប្អៀរ និងបាញ់ថ្នាំសម្លាប់មេរោគ

* បិទផ្សារពងជាបណ្តោះអាសន្ន ដែលស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ របស់ដល់មានការជូនដំណឹងជាថ្មី

* ជូនដំណឹងដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល មកពិនិត្យ និងយកសំណាកនៅមណ្ឌលសុខភាពពង ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតដល់អស់។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លា.ប់ចំនួន៥នាក់ និង២នាក់ទៀត ស្លា.ប់ដោយសារការរើថ្នាំ ញៀ.នធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕