Uncategorized

ភរិយារបស់ លោក ហួរ ឡាវី មកពន្យល់សុបិន្ត ប្រាប់អ្នកជិតខាងស្តែងៗបែបនេះថា….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កូនស្រីរបស់លោក ហួរ ឡាវី គឺកញ្ញា វីឌី ណែត បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយសម្រាប់គ្រួសាររបស់កញ្ញា គឺគ្រួសារមួយនេះបានបាត់បង់ម្តាយ និងជាភរិយារបស់ លោក ហួរ ឡាវី ព្រោះតែជំងឺកូវីដ១៩នេះ។

យោងតាមការរៀបរាប់របស់លោក ហួរ ឡាវី ជាមួយ ទស្សនាវដ្តី នរគធំ បានអោយដឹងថា: ការដែលគាត់អុជទៀនធូប អន្ទងហៅព្រ លឹងភរិយា ឲ្យវិលវិញដោយសារព្រ.លឹងគាត់បានទៅពន្យល់សប្ដិ ប្រាប់អ្នកក្រៅថា គាត់នៅខាងក្រៅ អត់ទាន់បានចូលផ្ទះទេ។ ដូច្នេះហើយ ទើបខ្ញុំបានអន្ទងហៅព្.រលឹងប្រពន្ធវិលមកវិញមក ឲ្យចូលផ្ទះវិញមក ពីព្រោះខ្ញុំយកធាតុ យកអី បានមកហើយ ដាក់នៅក្នុងផ្ទះ

ហើយអុជធូបសុំម្ចាស់ទឹកម្ចាស់ដី ឲ្យគាត់បានចូល ព្រោះគាត់ទៅពន្យល់សប្ដិគេ មិនបានពន្យល់សប្ដិកូនៗឬប្ដីអីទេ គឺពន្យល់សប្ដិកូនក្មួយពីរនាក់ ឃើញថា គាត់ដើរនៅមុខផ្ទះ ទៅមកៗ ហើយចូលអត់រួច ដោយសារថា យើងមានព្រះភូមិ មានជំនាងផ្ទះ ថែរក្សានៅទីនេះ មិនបើកផ្លូវឲ្យ។ យប់មិញហ្នឹង អុជធូបបែរបន់ សែនទេវតានៅផ្ទះ ម្ចាស់ទឹកម្ចាស់ដី សុំឲ្យគាត់ចូលបានមក។ខ្ញុំអុជធូបអន្ទងហៅព្រលឹង

គាត់ហ្នឹង តាំងពីថ្ងៃស្លា.ប់មក។ ខ្ញុំនៅតែអុជរាល់ថ្ងៃអ៊ីចឹង គ្រប់៧ថ្ងៃ ឲ្យគាត់មកចូលផ្ទះវិញទៅ ហើយជួយថែរក្សា កូនចៅនៅក្នុងផ្ទះទាំងអស់ហ្នឹង កុំឲ្យវង្វេងវង្វាន់ទៅឯណា ព្រលឹងរបស់គាត់។ ខ្ញុំគេងមិនលក់ទេ ប្រហែលជាម៉ោងមួយ ម៉ោងពីរ ទើបបានធ្មេចទៅ។


ថ្ងៃមុនហ្នឹង កូនខ្ញុំ ក្មួយនៅឯណោះ គាត់ចាក់បទ បាត់អូន ដែលខ្ញុំច្រៀង ខ្ញុំស្ដាប់ហើយ អង្គុយស្រក់ទឺកភ្នែក ហើយខ្ញុំច្រៀងបទនោះមួយទៀត គឺបទ «យើងត្រូវតែនៅក្នុងផ្ទះ» បទកូវីដ ហ្នឹង ចម្រៀងគ្រួសារខ្មែរ ពេលឮចាក់បទហ្នឹងមក ឃើញគេបង្ហោះមក ខ្ញុំទឹកភ្នែក ព្រោះច្រៀងខ្លួនឯង ហើយស្លា ប់ប្រពន្ធ ហើយបទ បាត់អូន ក៏ធ្វើឲ្យយើងហ្នឹងក្ដុកក្ដួល អង្គុយស្រក់ទឹកភ្នែករាល់យប់ រាល់ល្ងាច៕