សង្គម

ទីបំផុត អន្ទិត កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវិត១៩ហើយថ្ងៃនេះ

មុននេះបន្តិចបើយោងតាមគណនីហ្វេសប៊ុក របស់ សិល្បករកម្ពុជា បានបង្ហោះថា៖ សូមអបអរសាទរ ប្អូន កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវិត១៩ហើយថ្ងៃនេះ 🙏💐 តែត្រូវបន្តរ ទៅធ្វើចត្តាឡីស័ក នៅមន្ទីចត្តាឡីស័ករាជធានីភ្នំពេញ ព្រែកភ្នៅបន្តរទៀត ! ។

ប្អូន កក្កដា សុភ័ណ្ឌ ក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជាដែលបានយកចិត្តទុក្ខដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ដោយសម្តេចមិនខ្លាចការនឿយហត់ឡើយ ។

កក្កដា សុភ័ណ្ឌបានបន្តរទៀតថាៈ មួយទៀតគឺសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ទាហ៊ានអាវសរទាំងអស់ដែលខិតខំយកចិត្តទុកដាក់ជួយព្យាបាលអោយខ្ញុំបានជាសះស្បើយ។