សង្គម

បន្ទាន់! រកឃើញមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ទៀត ថ្នាក់ប្រធានការិយាល័យ មានវិជ្ជមានកូវីដ១៩

(ត្បូងឃ្មុំ)៖ មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ទៀតហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដែលបានឆ្លងពីលោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រ ឆាំ.ងបទល្មើ.សសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
មន្រ្តីនគរបាលដែលរកឃើញវិជ្ជមានកូវីដ១៩ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ គឺលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ មានតួនាទីជាប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត។ នេះបើតាមមន្រ្តីសុខាភិបាល និងអាជ្ញាធរ ខេត្តត្បូងឃ្មុំ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ លោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំ.ងបទល្មើ.សសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩។

ក្រោយមានករណីឆ្លងកូវីដលើមន្រ្តីនគរបាលរូបនេះ រដ្ឋបាលខេត្ត បានផ្អាកជាបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្តាទីតាំងមួយចំនួន ស្ថិតនៅសង្កាត់សួង ក្រុងសួង និងឃុំជារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា មុនពេលផ្ទុកមេរោគាំកូវីដ១៩ បុគ្គលនេះ បានធ្វើដំណើរ និងទំនាក់ទំនងនូវទីតាំងមួយចំនួនដូចខាងក្រោម៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

*ទី១៖ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេនប្រចាំការនៅស្នងការដ្ឋាននគរបាលខេត្ត។

*ទី២៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចូលរួមបុណ្យខួប១ឆ្នាំម្តាយ នៅវត្តស្ថិតនៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

*ទី៣៖ ថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២១ សម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលមេឌីកា ២៤ម៉ោងស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

*ទី៤៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ធ្វើដំណើរមកពិនិត្យ និងថតសួត នៅគ្លីនិកពេទ្យនិម្មិត ក្រុងសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

*ទី៥៖ ស្នាក់ការនគរបាលសេដ្ឋកិច្ច ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទការចរាចរណ៍ចេញ-ចូល ចំនួន៤ទីតាំងនេះតែម្តង។

ជាមួយគ្នានេះដែរ ចំពោះបងប្អូនដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុគ្គលខាងលើ សូមទំនាក់ទំនងយក៍សំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២/ ០៨៨ ៧៤០ ០៩៣០ និង០៩៧ ៩៧៩ ៩៨៩៨។

រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែលរស់នៅក្នុងសង្កាត់សួង ក្រដ៍សួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ នឹងអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល រួមនឹងតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវតែអនុវត្តនូវវិធានការ «៣ការពារ ៣កុំ»៕ ប្រភពអត្ថបទ Fresh news