ហោរា

គួរដឹង ទេវតា ៣ កន្លែង ត្រូវមានគ្រឿងដង្វាយនេះ សែនចូលឆ្នាំថ្មី ទើបនាំសុខសប្បាយ និងលាភចូលពេញបរិបូរណ៍

សែនចូលឆ្នាំចិន មិនមែនធ្វើឲ្យតែបាន តែបើមានតិចតួច ក៏អាចសែនបាន ប៉ុន្តែក៏ត្រូវដឹងពី​របៀបរបប និងចំពោះ​ទេវតាស្ថិត​នៅ​ទីតាំង​ណា​ខ្លះ​ដែរ។

ទន្ទឹមនោះ នៅថ្ងៃសែនចូលឆ្នាំចិន គឺជាថ្ងៃដែលតារាមេឃាទាំង ៩ ធ្វើដំណើរ​ផ្លាស់ប្ដូរ​ទីតាំង ស្រប​ពេល​កំពុង​ចរដំណើរនេះ រាសីរបស់មនុស្សម្នាក់ៗ គឺ​មិន​ស្ថិតស្ថេរនោះទេ ងាយ​ស៊យ ងាយ​មាន​មនុស្ស​អរូបនានាលួចចូលផ្ទះបាន។

ដូចនេះហើយ ​បានជា​គេ​ត្រូវ​សែនទេវតាមុខផ្ទះ សែនទេវតា​ជំនាង​ផ្ទះ និង​សែន​ទេវតា​ចង្ក្រាន ដើម្បីឲ្យលោកជួយ​គ្រប់គ្រងផ្ទះ​របស់យើងឲ្យបានល្អ។ ម្យ៉ាងវិញ​ទៀត​ធូប ទៀន​ដែល​យើង​ដុត​ពេល​សែន​នោះ គឺបាន​ផ្ដល់​កម្ដៅ​ដល់​ក្នុងផ្ទះ ក៏​ជា​វិធីរក្សាលំនឹងរាសីផ្ទះ​របស់យើង​ដូចគ្នា។

១ ​ទេវតា​មុខ​ផ្ទះ


-តែ​ក្ដៅ ៣ កែវ

-ស្រា​ស ៣ កែវ ( បើ​ដាក់សាស៊ែ ត្រូវដាក់ស្រាសដាច់ខាត )

-សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់​ជ្រូក​ស្ងោរ ពង​ទា​ស្ងោរ) តាម​លទ្ធភាព

-ផ្លែឈើ ៣ មុខ ប៉ោម សារី ក្រូចខ្វិច អាច​ដាក់​ចូល​គ្នា​មួយ​ចាន​ក៏​បាន ឬបើមាន​លទ្ធភាព អាចទិញមួយមុខ ៤ ផ្លែ ដាក់ចានផ្សេងៗគ្នាទៀតគឺរឹតតែល្អ

-នំពងទា ឬ នំឡើង ១ គូ ឬមាន​លទ្ធភាព ១ គូ

-ទៀនក្រហម ១ គូ

-អុចធូបម្នាក់ ៣ សរសៃរ

-ក្រដាស​សែនទេវតា​មុខ​ផ្ទះពិសេស ១ ឈុត

-អាចដាក់ទឹកសុទ្ធ ទឹកក្រូច ភេសជ្ជៈ​ផ្សេងៗ​បាន ។

២ ទេវតាជំនាងផ្ទះ

-តែ​ក្ដៅ ៥ កែវ

-ស្រាស ៥កែវ

-សាស៊ែ ១ ឈុត (មាន់ស្ងោរ សាច់​ជ្រូក​ស្ងោរ ពងទា​ស្ងោរ) តាម​លទ្ធភាព

-ជ្រូកខ្វៃ ១ក្បាល ( បើមានលទ្ធភាព ហាមជ្រូកកណ្ដុរ ឬជ្រូកប្រលាក់គ្រឿងហិលៗ)

-ផ្លែឈើ ៥មុខ ( ប៉ោម សារី ក្រូច​ខ្វិច ស្រកានាគ និង​ចេក ) អាច​ដាក់​ចូល​គ្នាមួយចាន ឬ​អាច​ទិញ​មួយ​មុខ ៤ផ្លែដាក់ចានផ្សេងៗគ្នាក៏បាន បើមានលទ្ធភាព។

-នំពងទា ឬ នំឡើង ១នំ ឬ១ គូ

-ទៀន​ក្រហម ១ គូ (ប្រើទៀនថ្មី)

-ធូបម្នាក់ ៥ សរសៃ មេគ្រួសារអុចធូប៥ធាតុ

-អាច​ដាក់​ទឹកសុទ្ធ ទឹកក្រូច ភេសជ្ជៈ​ផ្សេងៗ​បាន

-ដាក់​ផ្កា​ប្រភេទ​ពណ៌​លឿង ១ ថូ ឬ ២ថូតាម​លទ្ធភាព

-ដាក់​សណ្ដែក​ដី ស្ងោឆ្អិន១ ចានបាយក្រពុំ ឬ ២ចាន តាម​លទ្ធភាព។

៣​ ទេវតាចង្ក្រាន

-តែ​ក្ដៅ ៣ កែវ

-ស្រា​ស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស )

-សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព

-ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ) ដាក់រួមគ្នាមួយចានបានហើយ

-នំពង​ទា ១ នំ បានហើយ

-ទៀនក្រហម ១ គូ

-អុចធូបម្នាក់ ៣ សរសៃរ

-ក្រដាសសែនទេវតាទ្រព្យ ១ ឈុត

ពេលអស់ធូប ចាំយកក្រដាសសែនទៅដុត ដុតឲ្យអស់យកទឹកតែ ស្រាស គ្រប់កន្លែងទៅ​ចាក់ពីលើផេះ​ នៃក្រដាស​សែនដែលឆេះអស់នោះ ជាការស្រេច៕

ប្រភពអត្ថបទ កម្ពុជាថ្មី