សង្គម

ក្រសួងសុខាភិបាល និងស៊ីម៉ាក់ កំពុងបង្ខឹកសុនខ ធ្វើជាជំនួយការហិតរកអ្នកផ្ទុកកូវីដ-១៩

នេះជាការឆ្ពោះទៅមុខមួយជំហានទៀត នៃក្រសួងសុខាភិបាល និងអង្គការស៊ីម៉ាក់ កំពុងធ្វើការសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍សុនខ ឱ្យក្លាយជាជំនួយការហិតរកអ្នកកើតជំងឺកូវីដ ១៩ ។ នេះបើតាមប្រពភពីទូរទស្សន៍ជាតិកម្ពុជា ។

តាមប្រភពព័ត៌មានខាងលើ បានឱ្យដឹងថា នៅថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចុះមកពិនិត្យការងារសុនខនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន​សុីម៉ាក់ខេត្តកំពង់ឆ្នាំង ដេីម្បីរៀបចំត្រៀមលក្ខណៈធ្វេីការស្រាវជ្រាវ​និងអភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា(កូវីដ១៩​)។

អ្វីដែលកាន់តែពិសេសនោះ ក្រុមអ្នកបច្ចេកទេសសុនខ​នៃអង្គភាពសុីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា​ ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន ដោយផ្អែកតាមបទពិសោធន៍ជាង ២២ឆ្នាំ​ក្នុងកិច្ចការនេះ។

តាមការបញ្ជាក់ពីទូរទស្សន៍ជាតិកម្ពុជា អង្គភាពសុីម៉ាក់​ ត្រៀមសុនខ​ ត្រៀមឯកសារហ្វឹកហ្វឺន​ រៀបចំទីតាំងហ្វឹកហ្វឺន​ និងអ្នកឯកទេសសម្រាប់ការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វេីការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល ​។

ឯកឧត្តម ហេង រតនា បានពិភាក្សាការងារនេះជាមួយឯ.ឧសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ដោយឯ.ឧរដ្ឋមន្ត្រីប្រគល់ភារកិច្ចឱ្យសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ជាអនុវត្តផ្ទាល់ជាមួយអង្គភាពសុីម៉ាក់ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា