អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង ដល់អ្នកពាក់ព័ន្ធ សូមមេត្តាកុំខ្មាសអៀន ។ ដោយក្រុមមន្ត្រីជំនាញ សូមអំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួល សេវាម៉ាស្សាដោយបុរស ឬធ្លាប់ហៅបុគ្គលិកម៉ាស្សា នៅហាង GANESH ទៅផ្ដល់សេវានៅខាងក្រៅ សូមប្រញាប់ដាក់ខ្លួននៅដាច់ដោយឡែក ឬទៅធ្វើតេស្តជាបន្ទាន់ ។
តាមសេចក្ដីជូនដំណឹង ហាងម៉ាស្សាដោយបុរស ឈ្មោះ GANESH មានទីតាំងនៅ ផ្ទះលេខ ២២Z ផ្លូវលេខ៤២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អ្នកធ្លាប់ទៅទទួលសេវា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅ៖
វិទ្យាល័យបាក់ទូក
វិទ្យាល័យបឹងត្របែក
មណ្ឌលសុខភាពចាក់អង្រែក្រោម
មន្ទីរពេទ្យខ្មែរ-សូវៀត
មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕