Daily TH

Just another WordPress site

សង្គម

ឪពុកម្ដាយធ្វើការសំណង់ បានមួយកាក់មួយសេនឱ្យកូនបានរៀន រហូតជាប់និទ្ទេស A

យុវជនម្នាក់ កំពុងធ្វើឱ្យមហាជនមានក្ដីកោតសរសើរជាពន់ពេក ខំប្រឹងប្រែងរៀនសូត្រ​ ជម្នះគ្រប់ឧបសគ្គ ទោះបីជីវភាពខ្វះខាតយ៉ាងណាក៏មិនបោះបង់ ទីបំផុតទទួលបានលទ្ធផលដ៏ប្រសើរ គឺជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ។

អ្វីដែលគួរឱ្យកាន់តែស្ញប់ស្ញែងនោះ គឺឪពុកម្ដាយយុវជនខាងលើ ធ្វើការសំណង់ទាំងពីរនាក់ប្ដីប្រពន្ធ ខំប្រឹងសន្សំលុយឱ្យកូនបានទៅរៀននឹងគេ ហើយពេលនេះបានសម្រេចសេចក្ដីប្រាថ្នា ដោយទទួលបាននូវភាពជោគជ័យដ៏ត្រចៈត្រចង់ ។ ទៅថ្ងៃក្រោយយុវជនរូបនេះ នឹងក្លាយជាសរសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ ជួយស្ទួយឱ្យគ្រួសារមានជីវភាពកាន់តែល្អប្រសើរ។

គួរឱ្យដឹងថា បេក្ខជនប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥%(បើប្រៀបធៀបនឹង ឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៨៤៧នាក់), និទ្ទេស D មានចំនួន ២៣៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)។

បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់ ៕

ប្រភពអត្ថបទ សប្បាយ

error: Content is protected !!