Daily TH

Just another WordPress site

អន្តរជាតិ

ទប់លែងជាប់ហើយ! ជប៉ុន ប្រកាសដាក់ទីក្រុងតូក្យូ ក្នុងកម្រិតអាសន្នក្រោយ អូមីក្រុងវាយលុកខ្លាំង

អាជ្ញាធរទីក្រុងតូក្យូ នៃប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានធ្វើការប្រកាសអាសន្នដល់កម្រិតទី២ ដោយសារករណីឆ្លងអូមីក្រុង យ៉ាងគំហុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មានចិន សុីនហួរ។

នេះជាការប្រកាសអាសន្នក្នុងកម្រិតខ្ពស់មួយ ដែលអាជ្ញាធរទីក្រុងតូក្យូមិនធ្លាប់បានដាក់ចេញនោះទេគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១។ អត្រាអ្នកឆ្លងប្រចាំថ្ងៃក្នុងទីក្រុងតូក្យូ មានអ្នកឆ្លងដល់ទៅជាង ២០០០ករណី កាលពីថ្ងៃទី ១២ ខែមករា ដោយសារតែវីរុសកូវីដអូមីក្រុង។

ជប៉ុន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅកាន់ប្រជាជនរបស់ខ្លួនបានប្រមាណ ៧៩ភាគរយ។ គេបារម្ភថា វីរុសអូមីក្រុងគឺជាមុខព្រួញថ្មីដែលបន្តការគំរាមកំហែងទៅដល់អាយុជីវិតប្រជាជននៅតាមបណ្តាប្រទេសនានាលើសកលលោក សារជាថ្មីនៅក្នុងឆ្នាំ២០២២នេះ៕

ប្រភពអត្ថបទ​សប្បាយ

error: Content is protected !!