Daily TH

Just another WordPress site

អន្តរជាតិ

លោក Fauci ៖ ប្រជាជន អាមេរិក គ្រប់រូបគេចមិនផុតឆ្លង អូមីក្រុង

អ្នកជំនាញខាងជំងឺឆ្លង និងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានលោក Anthony Fauci បាននិយាយថា មនុស្សគ្រប់គ្នានៅអាមេរិកនឹងគេចមិនផុតពីការឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង ឡើយ ។

លោក Fauci បានប្រាប់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ក្នុងអំឡុងពេល “ជជែកកម្សាន្ត” ថា ដោយសារអូមីក្រុងមានសមត្ថភាពចម្លងដែលមិនធ្លាប់មានពីមុនមក ទីបំផុតនឹងរកឃើញលើមនុស្សគ្រប់គ្នា ។

លោកបាននិយាយថា “អ្នក​ដែល​បាន​ចាក់វ៉ាក់សាំង និង​ចាក់ដូស​ជំរុញ​ភាគច្រើននៅតែឆ្លងមេរោគ ប៉ុន្តែទំនងជានឹងមិនចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ឡើយ” ។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួនអូមីក្រុងត្រូវបានរកឃើញនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមកបានបង្កឲ្យមានការកើនឡើងនៃករណីឆ្លងជុំវិញពិភពលោក ដែលជំរុញឲ្យប្រទេស រដ្ឋ និងទីក្រុងមួយចំនួនដាក់ការរឹតបន្តឹងឡើងវិញ ។

ទន្ទឹមនោះ អូមីក្រុង គឺជាវីរុសបំប្លែងខ្លួនដែលមានការបម្រែបម្រួល និងឆ្លងរហ័សបំផុតរហូតមកដល់ពេលនេះ ប៉ុន្តែវាហាក់ដូចជាបណ្តាលឲ្យមានការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់តិចជាងវីរុសបំប្លែងខ្លួនមុនៗ ៕


ប្រភព ៖ CGTN

error: Content is protected !!