Daily TH

Just another WordPress site

សង្គម

ត្រីគល់រាំងទម្ងន់១១គីឡូក្រាម ត្រូវបានលែងទៅវិញនៅតំបន់រ៉ាមសារ បឹងទន្លេឆ្មារ

ត្រីគល់រាំងដែលជាត្រីតំណាងអត្តសញ្ញាណជាតិខ្មែរ មួយក្បាល ដែលាមានទម្ងន់រហូតទៅដល់១១គីឡូក្រាម ត្រូវបានមន្រ្ដីឧទ្យានុរក្សនៅតំបន់រ៉ាមសារ បឹងទន្លេឆ្មារ និង អង្គការNature Life លែងចូលទៅក្នុងបឹងធម្មជាតិវិញនៅ កាលពី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រោយពីត្រីគល់រាំងដ៏ធំមួយក្បាល នេះបានជាប់មងរបស់បងប្អូន ប្រជានេសាទ ហើយគាត់បានស្ម័គ្រចិត្តប្រគល់ជូនវិញកាល ពីដើមខែមករា ឆ្នាំ២០២២នេះ ។

ត្រីគល់រាំងជាមច្ឆជាតិនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជានិង ជាប្រភេទត្រីកំពុងជិតផុតពូជបំផុតក្នុងពិភពលោក ត្រីនេះក៏មានវត្ដមាននៅបឹងទន្លេសាបផងដែរពោល ត្រីគល់រាំងឬតាមតំបន់ហៅថា «ត្រីកាហោ ឬត្រីក្បាលឡាន» ជាប្រភេទត្រីមានទំហំធំជាងគេនៅកម្ពុជា ដោយវាទម្ងន់អតិបរិមាចាប់ពី ១៥០ទៅ៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី ២ទៅ៣ម៉ែត្រ។

សូមជម្រាបថា ត្រីត្រីគល់រាំង ត្រូវបានការពារដោយក្រឹត្យច្បាប់លេខ៣៣ ក្រ.ច«ស្តីពីការគ្រប់គ្រងវិស័យជលផល» ក្នុងជំពូក២ មាត្រា១៨ ជាពិសេស ការអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជានេសាទ គឺត្រូវការជាចាំបាច់ដើម្បីការអភិរក្សមច្ឆជាតិនៅបឹងទន្លេសាប។

ប្រភពអត្ថបទ សប្បាយ

រូបតំណាង

រូបតំណាង
error: Content is protected !!