Daily TH

Just another WordPress site

អន្តរជាតិ

អូមីក្រុងឆ្លងខ្លាំង កូរ៉េខាងត្បូងចាប់ផ្តើមប្រើថ្នាំរបស់ក្រុមហ៊ុន Pfizer ដើម្បីព្យាបាលអ្នកជំងឺកូវីដ

ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមព្យាបាលអ្នកជំងឺ១៩ ដោយផ្តល់ជាថ្នាំលេបប្រភេទ Pfizer។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២។

ថ្នាំគ្រាប់ព្យាបាលកូវីដផលិតដោយក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក ឈ្មោះថា Paxlovid ចំនួន ២១០០០គ្រាប់ ត្រូវបានចែកចាយទៅកាន់ ឱសថស្ថានចំនួន ២៨០កន្លែង និង មណ្ឌលព្យាបាលតាមមូលដ្ឋាន ៩០ផ្សេងទៀត។ នេះបើតាមការឱ្យដឹងពីទីភ្នាក់ងារបង្ការនិងប្រឆាំងជំងឺឆ្លងរបស់ប្រទេសកូរ៉េខាងត្បូង (KDCA)។

បើតាមការអះអាងរបស់ Pfizer ថ្នាំគ្រាប់ Paxlovid មានប្រសិទ្ធភាពខ្ពស់អាចកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺរហូតដល់ទៅ ៩០ភាគរយ មិនតែប៉ុណ្ណោះថ្នាំគ្រាប់ប្រភេទនេះ ក៏មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដបំប្លែងថ្មី អូមីក្រុង ថែមទៀតផង៕

error: Content is protected !!