Daily TH

Just another WordPress site

សង្គម

ដល់​កំពង់ឆ្នាំង​ហើយ ២នាក់ប្ដីប្រពន្ធ មិនដឹងខ្លួនមានអូមីក្រុង ចូល​ទៅលេងម្ដាយ ឥឡូវ​ជាប់​ពា ក់ព័ន្ធ​ច្រើន​នាក់

ពីរនាក់ប្តី-ប្រពន្ធ ដែលសព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញត្រូវបានរកឃើញវិជ្ជមាន ផ្ទុកមេរោគកូវីត១៩ ប្រភេទ (អូមីក្រុង ) តាមរយ:ការ ធ្វើតេស្ដរបស់មន្ទីរពិសោធន៍ខេត្តកណ្តាល (PHD) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២កន្លងទៅ រឿងដែលគួរឱ្យព្រួយបារម្ភគឺពួកគាត់បានចេញចូលមកលេងផ្ទះម្តាយ នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៤នាក់។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារព័ត៌មានBTV News។

បើយោងទៅតាមប្រភពព័ត៌មានពីការិយាល័យសុខាភិបាលប្រតិបត្តិស្រុកកំពង់ត្រឡាចនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា មានករណីប្តី និងប្រពន្ធ២នាក់ មានទីលំនៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញ និងបានចេញចូលមកលេងផ្ទះម្តាយនៅទីនោះផងដែរ ។

បច្ចុប្បន្ននេះអាជ្ញាធរស្រុក-ឃុំ និងមន្រ្តីសុខាភិបាល បានចុះទៅដល់លំនៅដ្ឋានម្តាយអ្នកជំងឺឈ្មោះ ជា អេង អាយុ៥៧ នៅភូមិកាអត ឃុំពានី ដើម្បីសាកសួព័ត៌មានអំពីករណីកូនរបស់គាត់បានមកលេង ផ្ទះម្តាយខ្លួន និងអ្នកពា ក់ព័ន្ធដទៃទៀត ដើម្បីពិនិត្យសុខភាព និងចាត់ការទប់ស្កាត់ការរាលដាលបន្ត ព្រោះអ្នកជំងឺកូវីដ១៩ប្រភេទអូមីក្រុងនោះ ក្រុមការងារមិនទាន់រកឃើញនៅឡើយ។

សូមជម្រាបថា ជាលទ្ធផលក្រុមការងារបានរកឃើញ តែអ្នកប៉ះផ្ទាល់ក្នុងគ្រួសារចំនួន៤នាក់ និងអ្នកប៉ះពាល់ប្រយោល ១០នាក់ លទ្ធផលតេស្ត អវិជ្ជមាន។ ផ្ទះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលខាងលើ បានណែនាំដា ក់ឱ្យធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃនៅផ្ទះសាម៉ីខ្លួនតែម្តង ក្រោមការពិនិត្យតាមដានពីមន្រ្តីឃុំ និងប៉ុស្តិ៍រដ្ឋបាល ៕

ប្រភពអត្ថបទ សប្បាយ

error: Content is protected !!