Daily TH

Just another WordPress site

អន្តរជាតិ

ទីបំផុត ចិន ព្រមបើក​ច្រក​ព្រំដែន​ដ៏​មមាញឹក​របស់ខ្លួន​ឡើង​វិញ​ជាមួយ​វៀតណាម​ ក្រោយបិទជិត១ខែ ខូចទំនិញរាប់តោន

ប្រទេស​ចិន​បាន​បើក​ច្រក​ព្រំដែន​ដ៏​មមាញឹក​របស់ខ្លួន​ឡើង​វិញ​ជាមួយ​វៀតណាម​ក្រោយ​បិទ​អស់​៣​សប្តាហ៍​ដោយសារតែ​ព្រួយបារម្ភ​អំពី​កូវី​ដ​១៩។

ការបិទព្រំដែននេះ ​នាំ​ដល់​ការកកស្ទះ​ឡាន​​ដឹក​កុងតេ​នឺ​រាប់ពាន់​មិន​អាច​ដឹក​ទំនិញ​ចូល​ចិន​បាន​និង​នាំអោយ​មាន​ការរិះគន់​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ​។​ ចិន​នៅ​តែ​ទាមទារ​លិខិតបញ្ជាក់​ចាក់​វ៉ាក់សាំង​សំរាប់​អ្នក​ទៅ​ពី​វៀតណាម​និង​លទ្ធផល​តេស្តិ៍​អវិជ្ជមាន​៧​ថ្ងៃមុន​ចូលដល់​ទឹកដី​ចិន​។​

​យោង​តាម​រដ្ឋាភិបាល​វៀតណាម គិត​មក​ត្រឹម​សប្ដាហ៍មុន ឡាន​ដឹក​ទំនិញ​ជាង​៣.៦០០​គ្រឿង ភាគច្រើន​ដឹក​ផ្លែឈើ​និង​កសិផល​បាន​ជាប់​នៅ​តាម​ច្រក​ព្រំដែន​ជាមួយ​ចិន​នៅ​ឡើយ​៕

error: Content is protected !!