Daily TH

Just another WordPress site

សង្គម

ក្មេងប្រុសម្នាក់ ត្រូវក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ មកយកទាំងយប់(មានវីដេអូ)

ក្មេងប្រុសម្នាក់ ត្រូវបានរថយន្តក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកច្បារអំពៅមកយកទាំងកណ្ដាលយប់អធ្រាត កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ក្រោយជាប់ពាក់ព័ន្ធពីម្ដាយ ករណីកូវីដបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង។

តាមរយៈការបង្ហោះរបស់ហ្វេសប៊ុកឈ្មោះ Yeng Vannak បានឲ្យដឹងថា “មកដល់ច្បារអំពៅយើងហើយតើបងប្អូន ប៉េងហួតបឹងស្នោ ៣ កុំ ៣ ការពារ អូមីក្រុង ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២”។

អ្វីដែលធ្វើឲ្យរំជួលចិត្តទៀតនោះ ក្មេងប្រុសអាយុ ៦ ឆ្នាំ ដែលជាប់ពាក់ព័ន្ធនឹងកូវីដបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ពីម្ដាយ បានគេងនៅលើរថយន្ត ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញសេចក្ដីអាណិតស្រណោះ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដប្រភេទថ្មីមួយនេះ ដើម្បីគ្រួសារ និងប្រទេសជាតិរបស់យើង៕

ប្រភព កម្ពុជាថ្មី

error: Content is protected !!