Daily TH

Just another WordPress site

សង្គម

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រាប់ច្បាស់ៗពីស្ថានភាពសុខភាពអ្នកជំងឺក្រោយឆ្លង ប្រភេទអូមីក្រុង កំពុងសម្រាកព្យាបាល

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលសួរថា ក្រោយឆ្លងវីរុសប្រភេទ អូមីក្រុងហើយ តើអ្នកជំងឺមានស្ថានភាពយ៉ាងណាដែរ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺទាំងអស់ ដែលឆ្លងវីរុសនេះ គឺមានរោគសញ្ញាតិចតួច មិនមានស្ថានភាពណាមួយគួរឱ្យកត់សម្គាល់នោះទេ។

អ្នកជំងឺមានស្ថានភាពធម្មតា មិនមានលេចចេញនូវស្ថានភាពធ្ងន់ធ្ងរណាមួយនោះទេ ប៉ុន្តែដោយសារអ្នកជំងឺខ្លះ មានភាពភ័យខ្លាច ទើបធ្វើឱ្យមើលទៅស្ថានភាពដូចជាពិបាក ព្រោះពួកគាត់គិតថា ជាប្រភេទវីរុសថ្មី ធ្វើឱ្យមានការភ័យព្រួយ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល បន្តថា អ្នកជំងឺដែលរកឃើញវិជ្ជមានវីរុសអូមីក្រុង ត្រូវបានដាក់ឱ្យព្យាបាលនៅមជ្ឍមណ្ឌលព្យាបាលអូឡាំពិក ពេទ្យមិត្តភាពខ្មែរ-សូវៀត ពេទ្យហ្លួងម៉ែ មជ្ឈមណ្ឌលព្យាបាលរបេង ហង់ស៉ិនជាដើម ។ ក្នុងនោះក៏មានអ្នកជំងឺមួយចំនួនបានជាសះស្បើយហើយដែរ។

លោកជំទាវ ឱ វណ្ណឌីន ថ្លែងទៀតថា អ្នកជំងឺទាំងអស់ភាគច្រើនសុទ្ធតែបានចាក់វ៉ាក់សាំង។ ដូច្នេះហើយវ៉ាក់សាំងគឺពិតជាមានសារសំខាន់ ជួយឱ្យអ្នកជំងឺមិនឈានដល់អាការធ្ងន់ធ្ងរ ឈានដល់ការបាត់បង់អាយុជីវិត ។ មិនថា វ៉ាក់សាំង អ្វីនោះទេ គឺសុទ្ធតែមានប្រសិទ្ធភាព ឱ្យតែទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ដូច្នេះហើយសម្រាប់អ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ឬ ដូសជំរុញ សូមប្រញាប់រួសរាន់ឡើង ព្រោះនេះជាឧបករណ៍ដ៏សំខាន់បំផុត ដើម្បីការពារអាយុជីវិត៕

ប្រភពអត្ថបទ សប្បាយ

error: Content is protected !!