Daily TH

Just another WordPress site

សង្គម

វីរកណ្តុរ ម៉ាហ្គាវ៉ា (Magawa) ជួយដេាះមី នលើផ្ទៃដីជាច្រើននៅក្នុងប្រទេសកម្ពុជា បានស្លា ប់ហើយ

វីរកណ្តុរ ម៉ាហ្គាវ៉ា (Magawa) ដែលបានជួយដេាះមី ននៅក្នុងប្រទេសកម្ពុជា បានស្លា ប់ហើយ។ នេះបើតាមការឱ្យដឹងពីអង្គការ APOPO នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។

ម៉ាហ្គាវ៉ា គឺជាកណ្តុរយក្សអាហ្វ្រិក មកពីប្រទេស តង់ហ្សានី ដែលបានជួយដេាះ មី នលើផ្ទៃដី ២២៥,០០០ម៉ែត្រការ៉េ ហើយទទួលពានរង្វាន់មេដៃមាសថែមទៀតផង។ ក្រោយចំណាយពេលដេាះមី នចំនួន ១០០ទីតាំង វីរកណ្តុររបស់កម្ពុជា បានចូលនិវត្តន៍កាលពីឆ្នាំ ២០២១។

អង្គការ APOPO ដែលបានធ្វើការហ្វឹកហាត់ទៅដល់ម៉ាហ្គាវ៉ា បានឱ្យដឹងថា សុខភាពម៉ាហ្គាវ៉ា បានចុះខ្សោយទៅៗ ដោយមិនចង់បរិភោគអាហារនោះទេ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ អង្គការប៊េហ្សិកមួយនេះ បានបន្តទៀតថា វីរកណ្តុរកម្ពុជា បានទៅដោយក្តីស្ងប់ នៅក្នុងអាយុ ៨ឆ្នាំ៕

ប្រភព សប្បាយ

error: Content is protected !!