Daily TH

Just another WordPress site

អន្តរជាតិ

អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ ដែលតាក្រុង (Deltacron) ជាវីរុសកូវីដបំប្លែងថ្មី

ដែលតាក្រុង (Deltacron) ជាវីរុសកូវីដថ្មីមួយដែលត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្តនៅប្រទេសសាយប្រឹស កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៍មានថៃ The Nation។

យ៉ាងណាមិញ ​ដែលតាក្រុង មិនទាន់ត្រូវបានចាត់ទុកជាវីរុសកូវីដបំប្លែងថ្មីជាផ្លូវការពីអង្គការសុខភាពពិភពលោក នៅឡើយទេ។ WHO បានឱ្យដឹងថាវាគ្រាន់ជាវីរុសដែលរួមបញ្ចូលគ្នា រវាង ដែលតា និង អូមីក្រុងប៉ុណ្ណោះ ពោលគឺមិនគ្រប់លក្ខណៈសម្បត្តិជាវីរុសបំប្លែងថ្មី។

មកទល់ពេលនេះ ដែលតាក្រុង កំពុងត្រូវបានសិក្សាស្រាវជ្រាវបន្ថែមទៀតពីក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញ។ បើសិនជាវីរុសនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោកជាវីរុសកូវីដបំប្លែងថ្មី វានឹងមានឈ្មោះថា “Pi” ៕

ប្រភពអត្ថបទ សប្បាយ


error: Content is protected !!