Daily TH

Just another WordPress site

សង្គម

នេះជាទីតាំងនៃអ្នកជំងឺអូមីក្រុង រកឃើញនៅទួលទំពូងម្សិលមិញ អ្នកនៅតំបន់នេះសូមតាមដានអាការខ្លួនផង

កាលពីរសៀលថ្ងៃទី១១ខែមករា​ ឆ្នាំ២០២២​ បានរកឃើញ ជនជាតិអាមេរិក​ ភេទស្រី​ អាយុ៣៩ឆ្នាំ​ ស្នាក់នៅអាផាតមិនផ្លែនធីវីឡា​ ផ្ទះ​លេខ​១០៤​ ផ្លូវ​១៣៥​ ភូមិ១​ សង្កាត់ទួលទំពូងទី១ វិជ្ជមានវីរុរកូវីដ-១៩ ប្រភេទ អូមីក្រុង (PORTER CORRINE ELIZABET)។ នេះបើតាមការបញ្ជាក់ពី លោក ឆេង ជៀក​ ចៅសង្កាត់ទួលទំពូងទី១​។

ភ្លាមៗនេះដែរ លោក ឆេងជៀក​ ចៅសង្កាត់ទួលទំពូងទី១​ បានដឹកនាំកម្លាំងគណបញ្ជាការសង្កាត់សហការជាមួយក្រុមគ្រូពេទ្យកូវីដ១៩​ ចុះអ្នកជំងឺជនជាតិអាមេរិកខាងលើដើម្បីយកទៅព្យាបាលផងដែរ។ យ៉ាងណាមិញសូមប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺរូបនេះ សូមប្រុងប្រយ័ត្ន និងតាមដានអាការរបស់ខ្លួន ករណីមានការសង្ស័យសូមទាក់ទងអាជ្ញាធរជាបន្ទាន់ ដើម្បីធ្វើតេស្តលើវត្ថុសំណាក។

យ៉ាងណាមិញដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​មន្រី​ពាក់ព័ន្ធ​ទាំង​អស់​ នឹង​កិច្ចការ​ចាក់​វ៉ាក់សាំង​ក្នុង​ភូមិ​សាស្ត្រ​ខ្លួន​ ឲ្យ​រៀប​ចំ​ពន្លឿន​ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ (ដូសទី៣ សម្រាប់ប្រជាពលរដ្ឋ និងដូសទី៤ សម្រាប់មន្ត្រីជួរមុខ) ស្របតាមគម្លាតរយៈពេលកំណត់របស់ក្រសួងសុខាភិបាលឱ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឱ្យបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ សំដៅទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

រដ្ឋបាលល​រាជធានី​ភ្នំពេញ​ ក៏​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំង​អស់​ រួស​រាន់​ទៅ​ទទួល​យក​ការ​ចាក់វ៉ាក់សាំង​នេះ​ តាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពទាំង ៤២ទីតាំង និងទីតាំងសមស្របមួយចំនួនទៀតដែលបានរៀបចំជូនក្នុងរាជធានីភ្នំពេញ៕

ប្រភព សប្បាយ

error: Content is protected !!