Daily TH

Just another WordPress site

អន្តរជាតិ

អង្គការ WHO ព្រមានថា មនុស្សពាក់កណ្ដាលនៅអឺរ៉ុប នឹងឆ្លងវីរុសអូមីក្រុងតិចជាង ២ខែទៀត

អង្គការ​សុខភាព​ពិភពលោក (WHO) ​ថា មនុស្ស​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​ត្រូវ​គេ​រំពឹង​ថា​ នឹង​អាច​ឆ្លង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) នៅ​ក្នុង​រយៈពេល ២ ខែ​ខាង​មុខ​នេះ។

វីរុស​អូមីក្រុង ដែល​មាន​លក្ខណៈ​ឆ្លង​ខ្លាំង​នេះ បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជាច្រើន​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត​មួយ ដោយ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​នានា ​ត្រូវ​ចាត់​វិធានការ​ថ្មីៗ និង​រួសរាន់​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​ពលរដ្ឋ​របស់​ខ្លួន។ អូមីក្រុង​ អាច​ឆ្លង​រាលដាល​ដល់​មនុស្ស​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​ទ្វីប​អឺរ៉ុប នៅ​ក្នុង​កម្រិត​អាត្រា​ឆ្លង​នា​ពេល​បច្ចុប្បន្ន​នេះ។

គួរបញ្ជាក់ថាទ្វីប​អឺរ៉ុប ​បាន​ក្លាយជា​ចំណុច​ស្នូល​នៃ​ការ​ផ្ទុះ​ឆ្លង​ជា​ថ្មី ដោយ​ករណី​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កំពុង​កើនឡើង៕

ប្រភព ៖ សប្បាយ

error: Content is protected !!