Daily TH

Just another WordPress site

អន្តរជាតិ

ច្រើនខ្លាំងណាស់! អូមីក្រុង កំពុងឆ្លងខ្លាំងនៅអូស្រ្តាលី ខណៈករណីឆ្លងសរុបកើនឡើងដល់ជាង ១លាននាក់

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសអូស្រ្តាលី កំពុងតែដុនដាបខ្លាំង ក្រោយបន្តរកឃើញអ្នកឆ្លងជាច្រើនមុឺននាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Aljazeera។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានឱ្យដឹងថាករណីឆ្លងកូវីដសរុបនៅក្នុងប្រទេសខ្លួន មានរហូតដល់ទៅជាង ១លាននាក់ហើយ។ ក្នុងនោះជាងកន្លះលានករណី រកឃើញត្រឹមរយៈពេល ២-៣សប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ។

អូមីក្រុង នៅតែបន្តគំរាមកំហែងកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលដាក់សម្ពាធដល់ប្រព័ន្ធសុខាភិបាលប្រទេសនេះ។ លោក Morrison បានបន្តឱ្យដឹងទៀតថា អូស្រ្តាលីមានជម្រើសតែ២ទេ គឺបន្តរស់នៅតាមរបៀបថ្មី និងបិទខ្ទប់ ហើយលោកមិនយកជម្រើសបិទខ្ទប់នោះទេ ព្រោះប៉ះពាល់ដល់ជីវភាពពលរដ្ឋនិងវិស័យសេដ្ឋកិច្ច៕

error: Content is protected !!