សង្គម

បន្ទាន់ៗ! សម្ដេចប្រកាស​ រក​ឃើញ​ អូមីក្រុង​ ច្រើន​ករណី​ទៀតក្នុង​សហគមន៍!

នៅព្រលប់ថ្ងៃទី ១០ មករា ២០២២ នេះ​កម្ពុជា​​ បាន​រក​ឃើញ​ជំងឺ​កូវីដ-១៩​ សរុប ៣៤ករណី ដែល​នៅ​ក្នុង​នោះ​មាន​ ១០​ករណី​(ព្រឹកមិញ ៣ករណី ត្រូវ​បានរាយការណ៍ជាករណីសហគមន៍) ជា​ករណី​ឆ្លង​ចូល​សហគមន៍​ និង២៤ករណី ជា​ករណីនាំចូល។ នេះ​បើ​យោង​តាម​សារ​សម្លេង​ផ្ទាល់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​។

នៅ​ក្នុង​សារ​សម្លេង​ដដែល​នេះ​ សម្ដេច​អំពាវនាវ​ឲ្យ​ប្រជាជន​ និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ ធ្វើ​ការ​ពង្រឹង​វិធានការណ៍​សុខាភិបាល​ឲ្យ​បាន​តឹង​រឹង​គឺ​ ៣កុំ និង​៣ការពារ​ និង​ទៅ​ទទួល​យក​វ៉ាក់សាំង​ដូស​ជម្រុញ​ ដើម្បី​ជៀសវាង​ពី​ការ​រីករាល​ដាល​ប្រភេទ​អូមីក្រុង​នេះ​ និង​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ នៅ​តែ​បើក​ដំណើរ​ការ។

គួរ​បញ្ជាក់​ផង​ដែរ​មក​ទល់​នឹង​ពេល​នេះ​ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​សហគមន៍​ប្រភេទ​អូមីក្រុង​ ១៤​ករណី​ហើយ​៕

ប្រភពអត្ថបទ​សប្បាយ