សង្គម

ឈប់យល់ច្រលំទៀត!គ្រូពេទ្យម្នាក់ប្រាប់ច្បាស់ៗ ឈាម O មិនអាចការពារបានទេ ចំណោមអ្នកស្លា.ប់ព្រោះកូវីដក៏មានឈាមប្រភេទនេះដែរ

មហាជនមួយចំនួន ដែលតែងតាមដានពត៌មានជុំវិញព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ប្រាកដជាបានឃើញនូវព័ត៌មានមួយចំនួនលើកឡើងពីបុគ្គលម្នាក់ ដែលមានឈាមប្រភេទ o ដែលប្រៀបដូចជារនាំងការពារមិនឱ្យឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។

ជុំវិញការលើកឡើងនេះដែរក៏មិនទាន់មានអ្នកជំនាញឯកទេសណាមួយមកពន្យល់ឱ្យច្បាស់លាស់នៅឡើយទេ ប៉ុន្តែថ្មីៗនេះមានលោកគ្រូពេទ្យម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sun Chanrath បានពន្យល់អំពីការលើកឡើងខាងលើនេះ ។ ខាងក្រោមនេះគឺជាការពន្យល់ពីលោកគ្រូពេទ្យរូបនេះ៖

«ដោយសារតែឃើញមានការចែករំលែកបន្តគ្នាតាមបណ្តាញសង្គមពាក់ព័ន្ធរវាងក្រុមឈាម និង SARS-COV-2 ដោយមានខ្លឹមសារថា អ្នកដែលមានឈាមប្រភេទ O មិនងាយឆ្លង ឬងាយស្រួលព្យាបាលជាងក្រុមឈាមប្រភេទផ្សេងៗ»។

វាជាក្តីបារម្ភយ៉ាងខ្លាំងចំពោះអ្នកមានឈាមប្រភេទ O ដែលធ្វើអោយគាត់អាចធ្វេសប្រហែស ឬមិនអនុវត្តវិធានការ ៣កុំ ៣ការពារ បានខ្ជាប់ខ្ជួនបង្កអោយមានការចម្លង SARS-COV-2 កាន់តែខ្លាំងឡើងៗ។ សូមរំលឹកថា ក្នុងចំណោមអ្នកជម្ងឺដែលបានស្លា.ប់ដោយសារ Covid-19 ចំនួន ៥នាក់ (តាមសេចក្ដីរាយាការណ៍ពីក្រសួងទើបតែមាន ៤ នាក់ប៉ុណ្ណោះ) ក្នុងប្រទេសរបស់យើង ក្នុងនោះមាន÷

ឈាមប្រភេទ O Rh(+): 2 នាក់

ឈាមប្រភេទ A Rh(+): 2 នាក់

ឈាមប្រភេទ B Rh(+): 1នាក់

ដូច្នេះអាចបញ្ជាក់បានថា ក្រុមឈាមមិនអាចការពារ Covid-19 បាននោះទេ។ ឈាមប្រភេទណាក៏មានសារ:សំខាន់សម្រាប់ការដឹកនាំ oxygen (O2) និង Carbon dioxide (CO2)ដូចគ្នា។ សូមកុំយល់ច្រឡំ!

សូមអនុវត្តវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីបញ្ចប់ព្រឹត្តិការណ៍២០កុម្ភ:អោយបានឆាប់រហ័ស ៕

ប្រភពអត្ថបទ៖ sabaynews