បន្ទាប់ពីរកឃើញ ២នាក់ប្តីប្រពន្ធ ដែលមកពីរាជធានីភ្នំពេញ មានផ្ទុកកូវិដ១៩ ក្នុងពេលដែលពួកគាត់មកមើលកសិដ្ឋានចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ រួចមក អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំ ក្រុមការងារ និង កំលាំងសមត្ថិកិច្ច ចុះស្រាវជ្រាវ រកអ្នកពាក់ព័ន្ធនឹងករណីនេះ។
ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា លទ្ធផល នៃការចុះអង្កេតស្រាវស្រាវ គឺមានអ្នកពាក់ព័ន្ឋសរុបចំនួន ៦៨ នាក់ ក្នងនោះ ពាក់ព័ន្ធផ្ទាល់ ១១ នាក់ បានយកសំណាក និង ដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស។
ចំណែក អ្នកពាក់ព័ន្ធប្រយោល ៥៧ នាក់បានយកសំណាក និងអប់រំណែនាំចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដោយមានការគ្រប់គ្រងពីអាជ្ញាធរមូលដ្ឋាន ដោយឡែកក្រុមការងារកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ឋផ្ទាល់ និង ប្រយោលបន្តទៀត។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលដឹងថាខ្លួនមានជាប់ពាក់ព័ន្ធនឹងប្រជាពលរដ្ឋពីនាក់ប្ដីប្រពន្ធនោះ ដោយផ្ទាល់ក្ដី និងដោយប្រយោលក្ដី សូមមេត្តាផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅមណ្ឌលសុខភាពដើម្បីយកសំណាកដើម្បីចូលរួមទាំងអស់គ្នា។
ប្រភពអត្ថបទ៖ sabaynews