សង្គម

នេះហើយទឹកចិត្តគ្រូពេទ្យ! ទោះស្នាមមុខ ស្វិតដៃ ហប់នឹងអាវ ៣ម៉ោងទើបបានផឹកទឹកម្តង ក៏នៅខិតខំមិនរុញរាដែរ នេះជាទឹកចិត្តពេទ្យជួរមុខយើង!! ជួយស៊ែរជាកម្លាំងចិត្តគាត់ផងបងប្អូនខ្មែរយើង

ស្ថានភាពនៃការរីករាលដាលជំងឺកុវីដ-១៩ ចាប់ផ្តើមផ្ទុះឡើងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានបង្កជាភាពវឹកវរនៅទូទាំងប្រទេស ជាហេតុនាំឱ្យក្រុមកងទ័ពអាវសក្រោកឡើងប្រឆាំងយ៉ាងសកម្ម ។

ក្រុមកងទ័ពអាវសនេះ បានខិតខំដុតជើងដុតដៃយ៉ាងសកម្មបំផុត ទាំងយប់ទាំងថ្ងៃ បើទោះបីជាត្រូវស្លៀកសម្លៀកបំពាក់ថង់កៅស៊ូហប់ថប់ស្អុះស្អាប់យ៉ាងណាក៏នៅតែទ្រាំមិនរួញរា គឺដើម្បីតែបុព្វហេតុការពារប្រជាជនពីការរីករាលដាលនៃជំងឺចង្រៃនេះ ។

ជាក់ស្តែងយោងតាមប្រភពគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Na Na បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ខ្ញុំមិនមានរូបដែលស្អាតផុសទេ មានតែមុខបែបនេះព្រោះតែដើម្បីបងប្អូន និង ដើម្បីជាតិ ដែលយើងគ្រប់គ្នាជាកងទ័ពអាវសខិតខំការពារបងប្រជាជនទូទាំងប្រទេសឱ្យចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា សូមកុំភ្លេច លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ពាក់ម៉ាស់ និងបាញ់អាល់កុល សូមឱ្យបងប្អូនខ្មែរចៀសផុតពីជំងឺផងចុះ» ។


បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកខាងលើនេះ បានបង្ហោះសារចាក់ដោតអារម្មណ៍មួយឃ្លានៅលើបណ្តញសង្គម ដោយក្នុងនោះគេបានឃើញមានការចែករំលែកបន្តគ្នាពីមួយទៅមួយព្រោងព្រាត ព្រមជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់ ។

ការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃស្ទើតែគ្មានពេលសម្បីសម្រាក់ញ៉ាំបាយ គ្មានពេលគេងឱ្យបានគ្រប់គ្រាន់ គ្មានពេលជួបជុំគ្រួសារ ពិតជាសូមកោតសរសើរនូវទឹកចិត្ត និង ជាគម្រូនៃការលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់ក្រុមគ្រូពេទ្យជួមុខសម្រាប់ការចូលរួមយ៉ាងសកម្មបំផុត ស្របពេលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជានៅចំពោះមុខការផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ ៕