សង្គម

ទឹកចិត្តប្រពៃណាស់! លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានចូលរួមចំណែកជួយឧបត្ថម្ភ សម្រាប់ធ្វើផ្ទះក្មួយប្រុញ នូវថវិកាចំនួន…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីដំណឹងដ៏រីករាយមួយ បន្ទាប់ពីមានការផ្តួចផ្តើមពីឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសឧបត្ថម្ភធ្វើផ្ទះសមរម្យមួយជូនក្មួយប្រុញរួចមក ស្រាប់តែមានមហាជន និងសប្បុរសជនជាច្រើនបានចូលរួមជាថវិកាជាបន្តបន្ទាប់។

បេីតាមការបញ្ជាក់ពីឯកឧត្ដម ពេជ្រ ស្រស់ បានឲ្យដឹងថា ការសង់ផ្ទះសមរម្យនេះ ត្រូវការថវិកាប្រមាណ ៥ពាន់ដុល្លារ សម្រាប់ចំណាយក្នុងការសាងសង់។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ លោកជំទាវ នឹម វណ្ណៈ អគ្គនាយិកាក្រុមហ៊ុន ACE Group បានចូលរួមចំណែកនូវថវិកាចំនួន 2500 ដុល្លារ ផងដែរ ដោយទឹកប្រាក់ 2000 ដុល្លារសំរាប់ធ្វើផ្ទះ និង500 ដុល្លារទៀត សម្រាប់ទិញនូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះក្មួយប្រុញ។

ក្នុងនោះដែរ បេីយោងតាមរយៈគេហទំព័រផេកហ្វេសប៊ុករបស់ឯកឧត្ដម ពេជ្រ ស្រស់ បានរៀបរាប់ឲ្យដឹងថា៖«ខ្ញុំសូមអរគុណដល់ប្អូនស្រី NIM VANNAK ដែលបានចូលរួមជួយធ្វើផ្ទះឲ្យក្មួយប្រុញនូវទឹកប្រាក់ 2000$ និង500$ទៀត សម្រាប់ទិញនូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះក្មួយប្រុញ សរុប2500$។ ដោយក្មួយប្រុញធ្វើឲ្យយើងមានសំណើច ដូច្នេះយើងរួមគ្នាបង្កើតសំណើចឲ្យក្មួយប្រុញវិញទៅ ម្នាក់បន្តិចដើម្បីស្នាមញញឹមក្មួយប្រុញ លេខABAខ្ញុំ 070777771 => PICH SROS បើផ្ញើតាមវីងគឺលេខទូរស័ព្ទដៃខ្ញុំ 070757777»។

បន្ថែមទៀតនោះ ឯកឧត្ដម ពេជ្រ ស្រស់ ក៏បានមានការបញ្ជាក់អំពីចំនួនទឹកប្រាក់សរុបដែលទទួលបានពីសប្បុរសជន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះគឺបានទទួលថវិកាពីបងប្អូនសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមានចំនួនសរុបគិតជាដុល្លារ គឺមានចំនួន 8300 ដុល្លារ ដែលទទួលបានពីលេខកុង ABA ចំនួន 7608 ដុល្លារ តាមគណនីវីងចំនួន ២លានរៀល និងកុង ACLIDA ចំនួន ៨០មុឺនរៀល។