សង្គម

ចូលរួមរំលែកទុក្ខផង! ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរម្នាក់ ត្រូវបានបា.ញ់ស.ម្លា.ប់នៅក្នុងទីក្រុង Compton រដ្ឋកាលីហ្វ័រញ៉ា, ក្មេងអាយុទើប៣ឆ្នាំត្រូវកំព្រាម្តាយ…

(ឡូសអាន់ជែលឡែស)៖ នាង Sia Marie Xiong ដែលជាពលរដ្ឋអាមេរិក មានដើមកំណើតខ្មែរ ត្រូវបានប៉ូលិ.សបញ្ជាក់អត្តសញ្ញាណថា ជាជ.នរ.ង.គ្រោះនៃកា.របា.ញ់.ប្រ.ហារ នៅក្នុងទីក្រុង ខុមថុន (Compton) រដ្ឋកាលីហ្វ័រញ៉ា

ហើយគ្រួសាររបស់អ្នកនាងបានស្នើឱ្យមានការស៊ើបអង្កេតមួយ ពា.ក់.ព័ន្ធនឹងការរើ.ស.អើ.ងពូ.ជសាសន៍។ នេះបើតាមការដកស្រង់ផ្សាយ ចេញពីសារព័ត៌មាន Los Angeles Times នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

ទោះបីជាមានសំណើ ឲ្យបើការស៊ើបអង្កេតដូចខាងលើនេះមែន ក៏ប៉ូលិសក្នុងតំបន់បានបង្ហើបឲ្យដឹងថា ក.រ.ណី.បា.ញ់ស.ម្លា.ប់អ្នកនាង Sia Marie Xiong ទំនងមិនមែនជាប.ទ.ឧក្រិ.ដ្ឋរើ.ស.អើ.ង.ពូ.ជ.សាសន៍ឡើយ

បើទោះជនសង្ស័.យ.ជាខ្មា.ន់កាំ.ភ្លើ.ង ឬចេតនានៅពីក្រោយឃា.ត.ក.ម្មនេះ មិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។ ប៉ុន្តែប៉ូលិសបញ្ជាក់ថា ការស៊ើបអង្កេតអាចនឹងត្រូវប្ដូរមុខព្រួញ ប្រសិនបើមានព័ត៌មានច្បាស់លាស់បន្ថែម។

គួរបញ្ជាក់ថា ជ.ន.រ.ង.គ្រោះ Sia Marie Xiong មានអាយុ ២៨ឆ្នាំ និងមានកូនប្រុសម្នាក់អាយុ ០៣ឆ្នាំត្រូវបាន.ខ្មា.ន់.កាំ.ភ្លើ.ងបា.ញ់.ស.ម្លា.ប់ នៅមុនម៉ោង ៦៖០០ព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន (ពេលវេលារដ្ឋកាលីហ្វ័ញ៉ា) នៅឯតំបន់ 1600 block នៃផ្លូវ East Kay Street ក្នុងទីក្រុង Compton។ ការបា.ញ់.ប្រ.ហារ.នេះកើតមានឡើង

នៅចំពេលចរន្តរើ.ស.អើ.ង.ពូ.ជ.សាសន៍ ប្រ.ឆាំ.ងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី កំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីមនុស្ស ០៨នាក់ ក្នុងនោះមានស្ត្រី ០៦នាក់ជាពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ត្រូវបានខ្មា.ន់.កាំ.ភ្លើ.ង.ម្នាក់បា.ញ់.ស.ម្លា.ប់ នៅក្នុងទីក្រុងអាត្លង់តា នៃរដ្ឋចរចៀកាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅថ្មីៗនេះ៕