កម្សាន្ត

អ្នកឧកញ៉ា គិត ម៉េង ៖ អូនបានធ្វើឱ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះនិងជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោក

កន្លងមកមហាជនតែងតែនាំគ្នាកោតសរសើរទៅលើសុភមង្គលរបស់អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ដែលបង្កើតគ្រួសារមួយប្រកបដោយភាពកក់ក្ដៅ ផ្ដល់ភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក ការព្រួយបារម្ភ ការយកចិត្តទុកដាក់ ក៏ដូចជាការផ្ដល់តម្លៃដល់ដៃជាស្វាមី ភរិយា បង្ហាញពីគំរូដ៏ល្អប្រសើរមួយដល់សាធារណជន ។

នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ នេះ ជាថ្ងៃខួបអាពាហ៍ពិពាហ៍រយៈពេល ៦ ឆ្នាំ រវាងអ្នកឧកញ៉ា គិត ម៉េង និង ឧត្តមភរិយាគឺលោកជំទាវ ម៉ៅ ចំណាន ។

ក្នុងនោះអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះរូបថតរំឭកអនុស្សវរីយ៍ថ្ងៃរៀបមង្គលការជាមួយលោកជំទាវ ព្រមជាមួយសារយ៉ាងផ្អែមល្ហែមពោរពេញដោយអត្ថន័យជ្រាលជ្រៅ បង្ហាញឱ្យឃើញថា អ្នកឧកញ៉ា មានសេចក្ដីសុខ សុភមង្គល និង ជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោកនេះ ដែលមានលោកជំទាវ ម៉ៅ ចំណាន ជាឧត្តមភរិយា ។

អ្នកឧកញ៉ា គិត ម៉េង បានរៀបរាប់ទៅកាន់លោកជំទាវ ម៉ៅ ចំណាន ដូចតទៅ ៖ ស្វាមីភរិយាប្រកបដោយគតិបណ្ឌិតមួយគូ បាននិយាយថា «ភាពស្រស់ស្អាតនៃអាពាហ៍ពិពាហ៍មួយមិនមែនមើលត្រឹមតែថ្ងៃដំបូងឡើយ ប៉ុន្តែផ្ទុយទៅវិញ ភាពស្រស់ស្អាតនេះគឺកើតចេញពីការវិវឌ្ឍនៃទំហំសេចក្តីស្រឡាញ់រវាងអ្នកទាំងពីរ។»ក្នុងអាពាហ៍ពិពាហ៍រយៈពេល ៦ ឆ្នាំនេះ បងបានឆ្លងកាត់ភាពសប្បាយរីករាយ និង ហែលឆ្លងរាល់គ្រាលំបាកនៅក្នុងជីវិត

ប៉ុន្តែបងតែងតែមានអារម្មណ៍កក់ក្ដៅជានិច្ច ដោយសារតែមានអូននៅក្បែរ ដែលជាដៃគូជីវិតដ៏ល្អបំផុតដែលបងអាចចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយ ។ អូនបានធ្វើឱ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ និងជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោក។ រីករាយខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន ៕ ប្រភពអត្ថបទ freshkh