សង្គម

អាណិតណាស់! រកឃើញក្មេងស្រីអាយុ១ខួប ឆ្លងជំងឺកូវីដពីឪពុកម្ដាយ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ

(ភ្នំពេញ)៖ ក្មេងស្រីអាយុ១ខួបម្នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ ពីឪពុកម្ដាយ ហើយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។

មន្ដ្រីសុខាភិបាលបានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យនៅមុននេះបន្ដិចថា ក្រុមគ្រូពេទ្យប្រតិបត្តិស្រុកដង្កោ បានមកយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ពាក់ព័ន្ធនឹងឈ្មោះ ជា តារា (វិជ្ជមានកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១) រស់នៅបុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្នុងនោះរួមមាន ទី១៖ឈ្មោះ ឆាយ កុលរចនា (ប្រពន្ធ ជា តារា) អាយុ៣១ឆ្នាំ និងទី២៖ឈ្មោះ ជា វីរ៉ានុន (កូនស្រី) អាយុ១ឆ្នាំ។ ដោយឡែក កូនប្រុសឈ្មោះ ជា វីរៈរាជ្យ អាយុ៤ឆ្នាំ មានអាការ:ក្ដៅខ្លួន ហើយក្រុមគ្រូពេទ្យបានអនុញាតឲ្យទៅជាមួយម្ដាយផងដែរ។

មន្ដ្រីបានបញ្ជាក់ទៀតថា បច្ចុប្បន្នទីតាំងនេះ មានកូនឈ្នួលនៅក្នុងផ្ទម្នាក់ ហើយត្រូវបានហ៊ុព័ទ្ធ និងគ្រប់គ្រងដោយសង្កាត់ដង្កោ៕ ប្រភពអត្ថបទ fresh news